បណ្ឌិតសុខ សុក្រឹត្យា ពិភាក្សាការ ងារជាមួយអ្នកជំនាញលើឧស្សា​ហ​​កម្មទេសចរណ៍

174
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីនៃក្រសួងទេសចរណ៍ នារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការ ក្រសួងទេសចរណ៍ លោកបណ្ឌិត សុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីនៃក្រសួងទេសចរណ៍ បានដឹកនាំកិច្ច ប្រជុំដើម្បីពិភាក្សានិងពិនិត្យលើសេចក្តីព្រាងស្តីអំពី “Terms of References for the National Coordination Body and Programme Document for the PCP (Programme  for Country Partnership) Cambodia 2019-2023” ដែលអង្គការសហប្រជាជាតិដើម្បីការអភិវឌ្ឍឧស្សាហកម្ម(UNIDO) បានធ្វើការកែ សម្រួល ចុងក្រោយស្របតាមការណែនាំរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ដោយមានការអញ្ជើ​ញចូលរួមពីថ្នាក់ដឹកនាំព្រមទាំង មន្ត្រី បច្ចេកទេសនៃក្រសួងទេសចរណ៍ជាច្រើនរូបផងដែរ។

លោកបណ្ឌិត សុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួងទេសចរណ៍

ក្រោយពីបានពិនិត្យ និងពិភាក្សាលើខ្លឹមសារនៃសេចក្តីព្រាងឯកសារខាងលើនេះរួចមក អង្គប្រជុំបានឯកភាពផ្តល់ធាតុចូលបន្ថែមលើចំណុចដែលពាក់ព័ន្ធនិងក្រសួងទេសចរណ៍រួមមាន ការកែសម្រួលលើផ្នែកស្ថិតិទេសចរណ៍ និងស្នើសុំឱ្យបង្កើត ក្រុមការងារ បច្ចេកទេស (Technical Working Group) មួយរបស់ក្រសួងទេសចរណ៍ដើម្បីបន្ត​កិច្ចសហការនិងធ្វើការទំនាក់​ទំនងលើការងារនេះជាមួយក្រសួងឧស្សាហកម្ម វិទ្យា​សាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

សូមបញ្ជាក់ថា៖ក្រោយពីធ្វើការប្រមូលធាតុចូលពីក្រសួងស្ថាប័នពាក់ព័ន្ធរួចហើយ      សេច​ក្តី​ព្រាង “Terms of References for the National Coordination Body and Programme Document for the PCP (Programme  for Country Partnership) Cambodia 2019-2023”នេះនឹងត្រូវបានក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍រៀបចំសំយោគដាក់ជូន​សម្តេចតេជោនាយក​រដ្ឋមន្ត្រី ពិនិត្យជាចុងក្រោយ ដើម្បីរៀបចំបែបបទ និងនីតិវិធីនានាផ្ញើត្រឡប់ទៅអង្គការ UNIDO វិញ។

គួររម្លឹកថា​កាលពីឆ្នាំ២០១៧ កម្ពុជា បានត្រូវគេប្រកាស​ថាជាប្រទេសដំបូងគេ​នៅតំបន់​អាស៊ីប៉ាស៊ីហ្វិកដែលទទួលបានកម្មវិធីសម្រាប់ភាពជាដៃគូ PCP (Programme  for Country Partnership) និងជាផ្នែកមួយនៃគម្រោងសាកល្បង។ PCP នឹងគាំទ្រ​ការ​អនុវត្តន៍គោលនយោ​បាយការអភិវឌ្ឍឧស្សាហកម្មថ្នាក់ជាតិ។កម្មវិធីនេះបានត្រូវចុះ​ហត្ថលេខា​រវាងរាជរដ្ឋាភិបាលនិងអង្គការUNIDOនៅឆ្នាំ២០១៦។

PCP Cambodia បានត្រូវបង្កើតឡើងដោយមាន​សមាសភាពធំៗពីរ​គឺ១-​ការអភិវឌ្ឍ​ខ្សែសង្វាក់ផលិតកម្មកសិកម្ម ដែលរួមមានការភ្ជាប់ទៅនឹងវិស័យទេសចរណ៍ និងទី២- ការធ្វើពិពិធកម្មឧស្សាហកម្ម នាវនុវត្តន៍ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស៕PH

ទីតាំងផ្សាយពាណិជ្ជកម្ម