​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​និង​គ្រឿងញៀន​ជាង​១០​ថង់​

99
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០២០​នេះ​នគរបាល​គ្រឿងញៀន​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​និង​គ្រឿងញៀន​ជាង​១០​ថង់​។​ជននេះ​នគរបាល​ស្រុក​សំឡូត​ឃាត់ខ្លួន​នៅ​ចំណុច​ស្ពា​ម​វែង​ក្រុមទី​៤​ភូមិ​កញ្ចាំង​ឃុំ​ស៊ុ​ង​ស្រុក​សំឡូត​ខេត្តបាត់ដំបង​កា​លពី​ល្ងាច​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០២០​។​
​លោក​វរសេនីយ៍ទោ​សុខ​និមល​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​ម៉ុ​ស រ៉េ​ន​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​នៅ​ក្រុមទី​១​ភូមិ​កញ្ចាំង​ឃុំ​ស៊ុ​ង​ស្រុក​សំឡូត​ខេត្តបាត់ដំបង​។​
​ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​មាន​៖​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​១១​ថង់​ទម្ងន់​៥,៦៧​ក្រាម​(​ទាំង​សំបក​)​។​ទូរស័ព្ទដៃ​១​គ្រឿង​និង​ម៉ូតូ​១​គ្រឿង​ម៉ា​យ៉ាម៉ាហា​អ៊ិ​ច​ស៊ិត​ទ័​រ​ណស​ស៊េរី​ឆ្នាំ​២០១៧៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម