​ចុះ​ពង្រឹង​ការងារ​ប៉ុស្តិ៍​រដ្ឋបាល​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេ​ល​

96
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​កាលពី​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ​២០២០​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អ៊ឹង​សុង​យូ​ស្នងការរង​ទទួល​កិច្ចការ​ប៉ុស្តិ៍​បាន​ចុះ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ប្រចាំឆមាស​ទី​១​និង​លើក​ទិសដៅ​បន្ត​ប្រចាំឆមាស​ទី​២​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេ​ល​ដោយ​ផ្តោតលើ​បញ្ហាសំខាន់ៗ​៖

​ការអនុវត្ត​តួនាទី និង​ភារកិច្ច​របស់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​។​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​៣​ការអនុវត្ត​ការងារ​នគរបាល​និង​សហគមន៍​។​ការងារ​ផ្តល់​សេវា​តម្រូវ​ការជូន​ប្រជាពលរដ្ឋ ។​ការ​ប្រចាំ​ការបើកទ្វា​ប៉ុស្តិ៍​ធ្វើ​សកម្មភាព ២៤​ម៉ោង​លើ​២៤​ម៉ោង​។​ការងារ​គ្រប់គ្រង​ឯកសារ និង​ថែរក្សា​សារពើភ័ណ្ឌ​របស់​អង្គភាព​។​ការចុះ​គាំទ្រ​ពី​អធិការដ្ឋាន​នគរបាល​ស្រុក​។​

​បញ្ហា​ផ្សេងៗ​ក្នុង​សកម្មភាព​នេះដែរ​ក្រុមការងារ​បាន​ចុះ​ពង្រឹង​ប៉ុស្តិ៍​គោលដៅ​២​គឺ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អំពិល​ប្រាំ​ដើម​និង​ប៉ុស្តិ៍​ព្រៃ​ខ្ពស់​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេ​ល​។​សមាសភាព​ចូលរួម​ជាមួយ​មាន​អធិការ​អធិការរង​នាយផ្នែក​នាយ​-​នាយរង​ប៉ុស្តិ៍​ទាំងអស់​និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​៕S/

​ ​រូប​ថ​តះ​ចុះ​ពង្រឹង​ការងារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ប៉ុ​ស្ត​នៅ​ស្រុក​ប​វេ​ល​

ទីតាំងផ្សាយពាណិជ្ជកម្ម