ក្លិប​ម៉េ​ន​ឆរ​ស្ទ័​រ ស៊ី​ធី បានសម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែបម្រើ ហ្វឺ​រ៉ា​ន ត័​រ​រ៉េ​ស របស់​ក្លិប​វ៉ា លិ​ន​ស្យា ក្នុងតម្លៃ​៣៧​លាន​ផោន

275
ចែករម្លែក

​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​( Manchester City) បានសម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែបម្រើ ហ្វឺ​រ៉ា​ន ត័​រ​រ៉េ​ស (Ferran Torres) របស់​ក្លិ​វ៉ា​លិ​ន​ស្យា​( Valencia )​ក្នុង​កិច្ចសន្យា​លេង​៥​ឆ្នាំ​។​
​ ​
​កីឡាករ​វ័យ​២០​ឆ្នាំ​បាន​បង្ហាញមុខ​៤៤​លើក​សម្រាប់​ក្រុម​នៅ​ក្របខ័ណ្ឌ La Liga​កាលពី​រដូវ​កាល មុន ដោយ​រកបាន​៦​គ្រាប់​និង​ចូលរួម​ជាមួយ​ក្រុម​រប​ស់លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) ក្នុងតម្លៃ​៣៧​លាន​ផោន​។​
​ ​
​គេ​ជឿថា កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​នឹង​ផ្ទេរ​ទៅ​អង់គ្លេស​ដោយ City នឹង​ចំណាយ​បឋម ២០,៩​លាន​ផោន ហើយនឹង​បង់ប្រាក់​នៅសល់​ពេល​ក្រោយ​។​
​ ​
​ត័​រ​រ៉េ​ស បាន​និយាយថា “​ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​ចូលរួម​ជាមួយ​ក្រុម​City​។ កីឡាករ​ទាំងអស់ ចង់​ចូលរួម​ជាមួយ​ក្រុម​ដែល​ប្រើ​ទម្រង់​លេង​ប្រយុទ្ធ ហើយ​ក្រុម Manchester City គឺជា​ក្រុម មួយ​ដែលមាន​ប្រព័ន្ធ​ប្រយុទ្ធ​ល្អ​បំផុត​ក្នុង​ពិភព​បាល់ទាត់​។​
​ ​
​ត័​រ​រ៉េ​ស បន្តថា “​លោក ប៉េ​ប បាន​លើកទឹកចិត្ត​ជា​ចំហ មាន​ប្រព័ន្ធ​លេង​បែប​គឃ្លើន ដែល​ខ្ញុំ ពេញចិត្ត ហើយ​គាត់​គឺជា​អ្នកចាត់ការ​ដែលមាន​ប្រវត្តិ​កសាង​កីឡាករ​ឆ្នើមៗ​ជាច្រើន​។ ការទទួលបាន​ដំបូន្មាន​ពី​លោក ប៉េ​ប គឺជា​ក្តី​សុបិន​របស់ខ្ញុំ​”​។​
​ ​
​មាន​ក្លឹប​ជាច្រើន​ចង់បាន ត័​រ​រ៉េ​ស រួមទាំង​ក្លិប Real Madrid , Dortmund ,Atletico Madrid និង​ក្លិប Juventus ផងដែរ​។​
​ ​
​ប៉ុន្តែ​ខ្សែប្រយុទ្ធ​វ័យក្មេង​រូបនេះ​ដែល​អាច​លេង​តំណែង​បម្រើ​ផងដែរ​នោះ សម្រេចចិត្ត​ចូលរួម​ជា មួយ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ហើយ​ជា​កីឡាករ​ដំបូង​ដែល​លោក ហ្គា​ឌី​អូ​ឡា​ទិញ​ចូល​នៅ​រដូវ ក្តៅ​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ ហ្វឺ​រ៉ា​ន ត័​រ​រ៉េ​ស (Ferran Torres)

ទីតាំងផ្សាយពាណិជ្ជកម្ម