ក្លិប​លី​វឺ​ភូ​ល មាន​ផែនការ​ផ្ទេរ​ខ្សែការពារ ចា​ម៉ា​ល់ ឡឺ​វី​ស របស់​ក្លិប​ន័​រ​វី​ច

228
ចែករម្លែក

ក្លិប​លី​វឺ​ភ​ភូ​ល​( Liverpool) កំពុង​ត្រៀមខ្លួន​ដាក់សំណើ​ផ្ទេរ​១០​លាន​ផោន​សម្រាប់​កីឡាករ​កំពុង ឡើង​ជើង ចា​ម៉ា​ល់ ឡឺ​វី​ស (Jamal Lewis) របស់​ក្លិប ន័​រវិច​(Norwich)​។​
​ ​
​គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់ យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) មាន​ស្ថិតិ​ល្អ​ក្នុង​ការចុះ​កិច្ចព្រមព្រៀង ផ្ទេរ​កីឡា​ករពី​ក្លិប​ដែល​ខ្ទាត​ចេញពី​ក្របខ័ណ្ឌ​កំពូល​ដោយ​កីឡាករ ហ្គី​នី វី​ណា​ល​ឌុ​ម (Gini Wijnaldum) និង​កីឡាករ សឺ​ដាន សា​គី​រី (Xherdan Shaqiri) ធ្វើបាន​ជោគជ័យ​បន្ទាប់ពី​ជួប​រឿង ខកចិត្ត​។​
​ ​
​នៅពេលនេះ ក្លឹប​ជើងឯក​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នេះ មាន​ផែនការ​ផ្ទេរ​ស្រដៀង​គ្នា​ដើម្បី​នាំយក ខ្សែការពារ​ស្លាប​ឆ្វេង​សញ្ជាតិ​ស្កុ​តឡែ​ន ហើយ​មានការ​ពេញចិត្ត​ច្រើន​នៅ​ពហុ​កីឡដ្ឋាន Anfield លើ​កីឡាករ ឡឺ​វី​ស ។​
​ ​
​កីឡាករ​រូបនេះ​ពេញចិត្ត​នឹង​រដូវ​កាល​ដំបូង​របស់ខ្លួន​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក បើទោះបីជា ក្រុម Norwich ត្រូវបាន​កាត់ចេញ បន្ទាប់ពី​យុទ្ធនាការ​ពេញ​មួយ​រដូវ​កាល​ពោរពេញ​ដោយ កំហុស​នៅ​តំបន់​ការពារ​ក៏ដោយ​។​
​ ​
​អ្វី​ដែលជា​បញ្ហា​នោះ គឺថា ឡឺ​វី​ស មានបំណង​លេង​ក្នុង​ក្រុម​ជម្រើស​ដំបូង​ជាប្រចាំ​នៅ ពហុ​កីឡដ្ឋាន Anfield ប៉ុន្តែ​គេ​ជឿថា លោក ក្លប់ ពេញ​ចិត្តនឹង​កីឡាករ​រូប​នេះហើយ​ក្រុមការងារ បង្វឹក​ក៏​ដូចគ្នា​នោះដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ចា​ម៉ា​ល់ ឡឺ​វី​ស (Jamal Lewis)

ទីតាំងផ្សាយពាណិជ្ជកម្ម