ក្លិប​បៃ​យឺន​ម៉ូ​និ​ច ត្រៀម​លក់​ខ្សែការពារ ជឺ​រ៉ូម បូ​ថេ​ង នៅ​រដូវក្តៅ​នេះ​

199
ចែករម្លែក

ក្លិប បៃ​យឺន ម៉ូ​និ​ច​(Bayern Munich) កំពុង​ត្រៀម​លក់​កីឡាករ ជឺ​រ៉ូម បូ​ថេ​ង (Jerome Boateng) នៅ​រដូវ​កាល​នេះ ដើម្បី​ជៀសវៀង​ការបាត់បង់​កីឡាករ​រូបនេះ​ដោយ​ឥត​តម្លៃ​ខ្លួន​ផ្ទេរ​នៅ​រដូវ កាល​ក្រោយ​។​
​ ​
​ខ្សែការពារ​រូបនេះ​បានបង្ហាញ​មុខជា​ប្រចាំ​សម្រាប់​ក្រុម​យក្ស​អាល្លឺម៉ង់​នេះ ចាប់តាំងពី លោក ហាន​ស៊ី ផ្លិក (Hansi Flick) ចូល​ដឹកនាំ​បន្ត​កាលពី​ខែធ្នូ ប៉ុន្តែ​កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ​នឹង​ចប់ កិច្ចសន្យា​នៅ​ឆ្នាំ​២០២១ ហើយ​មិនទាន់​ចុះកិច្ចសន្យា​លេង​ថ្មី​នៅឡើយ​ទេ​។​
​ ​
​ក្លិប​នេះ​ចង់​លក់ ប៉ុន្តែ បូ​ថេ​ង ចង់​លេង​ឲ្យ​ចប់​រដូវ​កាល​ឬក៏​ពន្យារ​កិច្ចសន្យា​លេង​។ បណ្តាញ ព័ត៌មាន​ក៏បាន​អះអាង​ផងដែរ​ថា ក្លិប Bayern មិនទាន់​បានទទួល​សំណើ​ណាមួយ ឬ​ចាប់ផ្តើម ការចរចា​ជាមួយ​កីឡាករ​ម្ចាស់​មេដាយមាស​ពិភពលោក​រូបនេះ​ទេ​។​
​ ​
​ខ្សែការពារ​រូបនេះ​ដើរតួនាទី​សំខាន់​ក្នុង​ដំណើរ​ឆ្ពោះទៅរក​តំណែង​ជើងឯក​ក្របខ័ណ្ឌ Bundesliga លើក​ទី​៨​ជាប់​គ្នា ដោយ​លេង​ជា​ដៃគូ​ជាមួយ​កីឡាករ ដេវីដ អា​ឡា​បា (David Alaba) ។​
​ ​
​បូ​ថេ​ង បាន​បំពេញ​តួនាទី​សំខាន់ ខណៈពេល​កីឡាករ នី​ក្លាស ស៊ូ​ល (Niklas Sule) រងរបួស​។ នី​ក្លាស វ័យ​២៤​ឆ្នាំ​បាន​វិលត្រឡប់​មកកាន់​ការហ្វឹកហាត់​វិញ ប៉ុន្តែ​មិនទាន់បាន​វិល​ត្រឡប់មក កាន់​ក្រុម​ជម្រើស​នៅឡើយ​ទេ​។​

​ខ្សែការពារ​កណ្តាល​រូបនេះ​បាន​លេង​នៅ​ពហុ​កីឡដ្ឋាន Allianz Arena ចាប់តាំងពី​ឆ្នាំ​២០១១ បន្ទាប់ពី​ចាកចេញ​ពី​ក្លឹប Manchester City ក្រោយពី​ធ្វើ​មិនសូវ​បានល្អ​នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ជឺ​រ៉ូម បូ​ថេ​ង (Jerome Boateng)

ទីតាំងផ្សាយពាណិជ្ជកម្ម