ក្លិប​រៀល ម៉ា​ឌ្រី​ត បដិសេធ​សំណើ​ខ្ចី​ជើង​របស់​ក្លិប​បៃ​យឺន ម៉ូ​និ​ច សម្រាប់​កីឡាករ​ជប៉ុន តា​កេ​ហ្វូ​សា គូ​បូ​

205
ចែករម្លែក

ក្លិប​បៃ​យឺន ម៉ូ​និ​ច​( Bayern Munich )​អាច​នឹង​បរាជ័យ​ក្នុងការ​តាម​ខ្ចី​ជើង​កីឡាករ តា​កេ​ហ្វូ​សា គូ​បូ (Takefusa Kubo) របស់​ក្លិប Real Madrid ខណៈ​កីឡាករ​ជប៉ុន​សញ្ជាតិ​វ័យក្មេង​រូបនេះ គ្រោង នឹង​ផ្ទេរ​ទៅលេង​ខ្ចី​ជើង​ជាមួយ​ក្លិប​មួយទៀត​នៅ​ក្របខណ្ឌ La Liga ។​
​ ​
​កីឡាករ​វ័យ​១៩​ឆ្នាំ​រូបនេះ ដែល​បាន​ផ្ទេរ​ពី​ក្លិប FC Tokyo មក​ចូលរួម​ជាមួយ​ក្លិប Real Madrid កាលពី​រដូវក្តៅ​ឆ្នាំមុន​ត្រូវបាន​បញ្ជូន​ទៅលេង​ខ្ចី​ជើង​នៅ​ក្លិប Mallorca សម្រាប់​រដូវ​កាល​ឆ្នាំ ២០១៩-២០ ហើយ​រីករាយ​នឹង​ឆ្នាំ​ដំបូង​របស់ខ្លួន​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​។​
​ ​
​ខ្សែបម្រើ​ស្លាប​រូបនេះ​រកបាន​៤​គ្រាប់ ដែល​ទើបនឹង​ត្រូវ​កាត់​ចេញពី​ក្របខ័ណ្ឌ​កំពូល​របស់ អេ​ស្ប៉ា​ញ​។ ប៉ុន្តែ គូ​បូ ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​ក្រុម​នៅ​ទូទាំង​អឺរ៉ុប​រួមទាំង​ក្លិប Bayern Munich ផងដែរ​។​
​ ​
​បណ្តាញ​ព័ត៌មាន​អេ​ស្ប៉ា​ញ AS រាយការណ៍​ថា ក្លិប Bayern បានដាក់​សំណើ​ខ្ចី​ជើង​៤,៥​លាន ផោន សម្រាប់​ខ្សែបម្រើ​រូបនេះ ប៉ុន្តែ​ត្រូវបាន​បដិសេធ ស្របពេល​ក្លិប Madrid ចង់​ប​ញ្ចូ​ន កីឡាករ​រូបនេះ​ទៅលេង​ខ្ចី​ជើង​នៅ​ក្លិប​អេ​ស្ប៉ា​ញ​មួយទៀត​។​
​ ​
​មានការ​អះអាងថា ក្លិប Villarreal ដែល​ពេលនេះ​ដឹកនាំ​ដោយ​អតីត​គ្រូបង្វឹក​ក្រុម Arsenal លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) នោះ កំពុង​នាំមុខគេ​ក្នុងការ​ទទួលបាន​កីឡាករ​រូបនេះ​មកលេង ក្នុង​កិច្ចសន្យាខ្ចី​ជើង ប៉ុន្តែ​ក្លឹប Madrid ក៏​កំពុង​ពិចារណា​សំណើ​ពី​ក្លិប Granada សម្រាប់​កីឡាករ ជប៉ុន​រូបនេះ​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ​ជប៉ុន តា​កេ​ហ្វូ​សា គូ​បូ (Takefusa Kubo)

ទីតាំងផ្សាយពាណិជ្ជកម្ម