ប្រយ័ត្ន​ទ្វារមាស​កើត​ផ្សិត​ដោយ​មិនដឹង​ខ្លួន​

156
ចែករម្លែក

អ្នក​អាច​ការពារ​ការឆ្លង​មេរោគ​បាន ប្រសិនបើ​អ្នកធ្វើ​អនាម័យ​បានល្អ​ទៅលើ​ប្រដាប់ភេទ​។​

​គន្លឹះ​ការពារ​កុំ​ឲ្យ​កើត “​ផ្សិត​នៅ​ប្រដាប់ភេទ​”

• រក្សា​តំបន់​ទ្វារមាស​របស់​អ្នក​ឲ្យ​បាន​ស្អាត​។ ប្រើ​សាប៊ូ​ដែល​ស្រាល មិនធំ​ក្លិន និង​ទឹក​ដើម្បី លាងជម្រះ​ឲ្យ​បាន​ស្អាត​ល្អ​។​

• បន្ទាប់ពី​ការចូល​បង្គន់​រួច ត្រូវ​លាង​ពី​ផ្នែក​ខាងមុខ​ទៅក្រោយ​ដើម្បី​ជៀសវាង​ការរីក​រាលដាល មេរោគ​ផ្សិត ឬ​បាក់តេរី​ពី​រន្ធ​គូថ​របស់​អ្នក​ទៅ​ទ្វារមាស ឬ​បង្ហូរ​នោម​។​

• ស្លៀកខោ​ដែល​ជួយ​រក្សា​ប្រដាប់បន្តពូជ​របស់​អ្នក​ស្ងួត និង​មិន​ហប់​ក្តៅ ហើយ​មាន​សំណើម​។ ជម្រើស​ដ៏​ល្អ គឺ​ខោអាវ​ក្នុង​ដែល​ធ្វើ​ពី​កប្បាស​។​

• ជៀសវាង​ការ​សម្លៀកបំពាក់​ដែល​តឹង ដូចជា​ខោកៅស៊ូ និង​ខោ​ខូវ​ប៊ូ​យ​តឹង​ព្រោះ​វា​អាច​បង្កើន កម្តៅ​រាងកាយ និង​សំណើម​នៅ​តំបន់​ប្រដាប់ភេទ​របស់​អ្នក​។​

• ប្តូរ​ខោអាវ​ហែល​ទឹក​ដែល​សើម​ចេញ​។ ការពាក់​ខោអាវ​ហែល​ទឹក​ដែល​សើម​ច្រើន​ម៉ោង​អាច ធ្វើ​ឲ្យ​តំបន់​ប្រដាប់បន្តពូជ​របស់​អ្នក​ក្តៅ និង​មាន​សំណើម​។​

• កុំ​ប្រើ​ម្សៅ ឬ​ទឹកអប់ ព្រោះ​សារធាតុ​ទាំងនេះ​អាច​ផ្លាស់ប្តូរ​សារធាតុ​ក្នុង​ទ្វា​មាស​របស់​អ្នក​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម