យុវជនម្នាក់ស្លាប់ លើផ្លូវជាតិ លេខ៤ដោយរថយន្តបើកបុកពីក្រោយ

114
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ យុវជនអ្នកបើកបរម៉ូតូមកនាក់បានស្លាប់នៅកន្លែង កើតហេតុ ដោយសារតែ បុកប៉ះគ្នាជាមួយរថយន្តម៉ាស្តា បើកបរស្របទិសគ្នា ពីខេត្តព្រះសីហនុ -ភ្នំពេញ។

ករណីនេះកើតឡើង លើដងផ្លូវជាតិលេខ៤ នៅចន្លោះ គីឡូម៉ែត្រ លេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីរសៀល ថ្ងៃ ទី៦ ខែសីហា ឆ្នាំ២០២០។

សមត្ថកិច្ចប្រាប់ថា រថយន្តម៉ាស់ស្ដាពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2B-0097 ជិះគ្នា០៤នាក់ បើកបរដោយឈ្មោះ គុយ រតនៈ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ បុកប៉ះពីក្រោយម៉ូតូម៉ាក C125 ពាក់ ស្លាក លេខ ព្រះសីហនុ 1F-2374 បណ្ដាលអោយ អ្នកបើកបរម៉ូតូឈ្មោះ ជា វណ្ណនាង ភេទ ប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកំពង់សីលា ខេត្តព្រះសីហនុស្លាប់។

ក្រោយពេលកើតហេតុរថយន្តនិងម៉ូតូត្រូវបានកម្លាំងជំនាញ យកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដេីម្បី ចាត់ការតាមនិតិវិធី ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម