​នគរបាល ឃាត់ខ្លួន​ជនសង្ស័យ បីនាក់ ករណី​កាត់​សោរ​ផ្ទះ ចូល​យក​សម្ភារ​

161
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: នគរបាល​ក្រុង​សៀមរាប និង​នគរបាល​សង្កាត់​ស្លក្រាម និង​ស្វាយដង្គុំ សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ បាន​ស្រាវជ្រាវ តាម​ចាប់ខ្លួន ជនសង្ស័យ​ចំនួន​បីនាក់ នៅផ្ទះ​ជនសង្ស័យ ដែលជា​មុខសញ្ញា​ប្រព្រឹត្ត អំពើ​លួច​ដោយមាន​ស្ថាន​ទម្ងន់ទោស (​កាត់​សោរ​ផ្ទះ​ចូល​យក​សម្ភារ​) ពេលយប់ នៅក្នុង​ក្រុង​សៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប បាន​និយាយថា កម្លាំង​សមត្ថកិច្ច​យើង បាន​តាមដាន​ស្រាវជ្រាវ មុខសញ្ញា​ដ៏​សកម្ម ប្រព្រឹត្ត​អំពើ​លួច ដោយមាន​ស្ថាន ទម្ងន់ទោស (​កាត់​សោរ​ផ្ទះ​ចូល​យក​សម្ភារ​) ពេលយប់ នៅក្នុង​ក្រុង​សៀមរាប ហើយ​ជា​លទ្ធផល យើង​បាន​ឃាត់​ជនសង្ស័យ​បាន​ចំនួន បីនាក់ នៅវេលា​ម៉ោង ៩​និង​៣០​នាទី ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០ យកមក​សាកសួរ​។​

​សមត្ថកិច្ច​បាន​បន្តថា ជនសង្ស័យ​ទាំងបី​នាក់​នោះ មាន​ទី​១. ឈ្មោះ រី ភ្លី អាយុ​៣៦​ឆ្នាំ​, ទី​២.​ឈ្មោះ ម៉ាត់ សាលី អាយុ ៣៥​ឆ្នាំ បុរស​ពីរ​នាក់​នេះ មានមុខ​របរ មិន​ពិតប្រាកដ ដូចគ្នា និង​ទី​៣.​ឈ្មោះ សេន តាំ ភេទ​ស្រី អាយុ ៦៦​ឆ្នាំ មុខរបរ លក់ដូរ​។ អ្នក​ទាំងបី រស់នៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សមត្ថកិច្ច បាន​បន្តថា បើតាម​ចម្លើយសារភាព របស់​ជនសង្ស័យ បានឱ្យដឹងថា នៅវេលា​ម៉ោង ១២​និង​៣០​នាទី​យប់ ឈានចូល​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០ ពួកគេ​ទាំងបី​នាក់ បាន​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ១​គ្រឿង ប្រដាប់​ដោយ​កន្ត្រៃ​កាត់​ដែក ឌុប​គ្នា​ចេញពីផ្ទះ​របស់​ឈ្មោះ រី ភ្លី ទៅធ្វើ​សកម្មភាព​កាត់​សោរ នៅ​ចំណុចឃ្លាំង​ផ្ទុក​សម្ភារ មួយកន្លែង ស្ថិតនៅ​ក្រុមទី​៩ ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ។ នៅពេល​កាត់​សោរ​ទ្វារ​ឃ្លាំង​បាន​ហើយ ឈ្មោះ រី ភ្លី ជា​អ្នក​នៅលើ​រ៉ឺម៉ក ចាំមើល​ផ្លូវ ចំណែក​ឈ្មោះ ម៉ាត់ សាលី និង​ឈ្មោះ វី ជា​អ្នក​ចូល​លួច​យក​សម្ភារ មានដូចជាៈ ម៉ាស៊ីនត្រជាក់​ម៉ាក LG ១​គ្រឿង​, ម៉ាក Panasonic ១​គ្រឿង​, ម៉ូនីទ័រ​កុំព្យូទ័រ ១, អំពូល​ភ្លើង​ម៉ាក FFL ៤​គ្រាប់​, កាម​រ៉ា​សុវត្ថិភាព ២​គ្រាប់​, អំពូល​ភ្លើង​ចំនួន ៤​គ្រាប់​, ខ្សែភ្លើង ១​ដុំ និង​គ្រឿង​ភ្លើង​លំអ មួយចំនួន​។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា ក្រោយពី​ទទួល​ពាក្យបណ្តឹង របស់​ជនរងគ្រោះ​រួចមក នៅវេលា​ម៉ោង​៩​និង​៣០​នាទី ថ្ងៃទី​៦ ខែសីហា សមត្ថកិច្ច បាន​ចុះ​ដល់​ចំណុច ផ្ទះ​ជនសង្ស័យ ឈ្មោះ រី ភ្លី និង​ផ្ទះ​របស់​ឈ្មោះ សេន តាំង សង់​នៅជាប់​គ្នា ដោយ​ពិនិត្យឃើញ​សម្ភារ វត្ថុតាង គួរ​ឲ្យ​សង្ស័យ មានដូចជា​៖- ម៉ូតូ​គ្មាន​ឯកសារ គ្រប់គ្រាន់ ចំនួន ២​គ្រឿង​, ម៉ូនីទ័រ​កុំព្យូទ័រ ២​គ្រឿង​, ម៉ាស៊ីន​ព្រី​ន ១​គ្រឿង​, ម៉ូ​ទ័​រ​ឈូសឈើ ២​គ្រឿង​, ម៉ូ​ទ័​រ​ប៉ូ​ម​ទឹក ១​គ្រឿង​, ម៉ូ​ទ័​រខ្ស​ល់ ១​គ្រឿង​, កន្ត្រៃ​កាត់​ដែក​២, កៅអី​ឈើ​២, តុ​ឈើ​២, ទូ​ឈើ​១, តុ​ឈើ​កូន​ក្រឡឹង ២១​គ្រាប់​, ឈើ​ឆ្លាក់ ១៤​ដុំ​, កង់ ៣​គ្រឿង​, កង់ឡាន ៥​គ្រាប់​, អំពូល​ភ្លើង​ហ្វា ៤,​អំពូល​ភ្លើង​ម៉ាក FFL ៤​គ្រាប់​, ខ្សែភ្លើង​១​ដុំ​, កាម​រ៉ា​សុវត្ថិភាព ២​គ្រាប់ ម៉ាស៊ីនត្រជាក់ ២​គ្រឿង និង​កែវ​១​ធុង កៅអី​ជ័រ ១២​។​

​តាម​ចម្លើយ​របស់​ឈ្មោះ សេន តាំ បាន​ឆ្លើយថា រូប​ខ្លួន ត្រូវជា​ម្តាយបង្កើត របស់​ជនសង្ស័យ ឈ្មោះ រី ភ្លី ហើយ​សម្ភារ​មួយចំនួន មានដូចជា តុ​ឈើ​កូន​ក្រឡឹង ចំនួន ៦​គ្រាប់​, ម៉ាស៊ីន​ព្រី​ន ១​គ្រឿង​, ម៉ាស៊ីនត្រជាក់​ម៉ាក LG ១​គ្រឿង​, ម៉ាក​Panasonic ១​គ្រឿង​,​អំពូល​ភ្លើ​ម៉ាក FFL ៤​គ្រាប់ និង​កៅអី​ជ័រ​ចំនួន​១៤ គឺ​ឈ្មោះ វី និង​ឈ្មោះ ម៉ាត់ សាលី បាន​យកទៅ​ផ្ញើ​នឹង​រូប​ខ្លួន​។​

​ជនសង្ស័យ ឈ្មោះ រី ភ្លី និង​ឈ្មោះ ម៉ាត់ សាលី បាន​ត្រូវ​ធ្វើតេស្ត រកសារ​ធាត់​ញៀន ឃើញថា មាន​លទ្ធផល​វិជ្ជមាន​។ ជនសង្ស័យ​ទាំងបី​នាក់ ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង តាម​នីតិវិធី ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ផ្ដន្ទាទោស តាមផ្លូវ​ច្បាប់​។ ចំណែក​សម្ភារ ដែល​ដកហូត​បាន ត្រូវបាន​សមត្ថកិច្ច ប្រគល់​ទៅអោយ​ម្ចាស់​ដើម​វិញ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម