ចិន​ប្រឆាំង​អំពើ​របស់​អាម៉េរិក​ក្នុង​ការបិទ​ខ្ទប់​កម្មវិធី​ទូរគមនាគមន៍​របស់​ចិន

58
ចែករម្លែក

​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០៦​សីហា​បាន​និយាយថា ខ្លួន​ប្រឆាំង​ដាច់ខាត​ចំពោះ​អំពើ​របស់​រដ្ឋាភិបាល​អាម៉េរិក​ដើម្បី​បិទ​ខ្ទប់​កម្មវិធី​(apps)​របស់​ចិន និង​បាន​និយាយ​ថា​ចំណាត់ការ​នេះ​វា​ប្រឆាំង​នឹង​គោល​​ការណ៍​ទីផ្សារ​និង​មិន​មាន​មូលដ្ឋាន​ជាក់ស្តែង​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក វ៉ាង វេន​ប៊ិន បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ចិន​សុំ​ស្នើ​អោយ​អាម៉េរិក​កែ​កំហុស​នេះ​។​

​ក្នុងពេល​ជាមួយគ្នា កាសែត​Global Times របស់​ចិន​បានសរសេរថា ផែនការ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ហាមឃាត់​បច្ចេកវិទ្យា​មាន​ប្រភព​ពី​ចិន​នោះ គឺជា​សញ្ញា​នៃ​«​ភាព​ឆ្កួត​»​របស់​រដ្ឋមន្ត្រី​​ការបរទេស​អាម៉េរិក ម៉ៃ ផ​ម​ផេវ​។​បុរស​នេះ​បាន​និយាយស្តី​ប្រឆាំង​ចិន​ស្ទើរ​រាល់ថ្ងៃ និង​បាន​លេងល្បិច​ជាប្រចាំ​ដើម្បី​បំប៉ោង​ជម្លោះ​រវាង​ចិន​និង​អាម៉េរិក ហើយ​បង្ហាញ​ជំហរ​តឹង​ត្អឹង​របស់​រដ្ឋាភិបាល​អាម៉េរិក​​ចំពោះ​ចិន​»​។​

​ក្រសួងការបរទេស​អាម៉េរិក​កាលពី​ថ្ងៃ​ពុធ​បាន​ចេញផ្សាយ​ផែនការ​មួយ មានឈ្មោះ​ថា​« បណ្តាញ​ស្អាត​» ដោយ​ប្រាប់​ដល់​បណ្តា​ក្រុមហ៊ុន​ទូរគមនាគមន៍ អ្នកផ្តល់​សាវា​cloud និង​កម្មវិធី​ចល័ត​(apps)​មាន​ប្រភព​ពី​ចិន ត្រូវ​ចេញ​ឆ្ងាយ​ពី​សហរដ្ឋ​អាម៉េរិក​។​

​តែ​Global Times​បាន​និយាយថា «​ក្នុង​ទស្សនៈ​វែងឆ្ងាយ វា​មិន​គួរ​អោយ​ជឿ​ដែល​ឧស្សាហកម្ម​ព័ត៌មាន​អាម៉េរិក​អាច​ផ្តាច់ចេញ​ពី​ទីផ្សារ​ចិន​។​វា​នឹង​ជា​ការ​ធ្វើតេស្តិ៍​ដ៏​ធំ​មួយ​សំរា​ប់ប​ណ្តា​ក្រុមហ៊ុន​អាម៉េរិក​​បើ​បន្ទះ​ឈីប សូ​ហ្វ​វែ​រ និង​គ្រឿង​បរិក្ខា​ទូរគមនាគមន៍​អាម៉េរិក​មិន​ពឹង​លើ​ទីផ្សារ​ចិន​»​។​

​បើសិនជា​ត្រូវអនុម័ត​ប្រើ ផែនការ​នេះ​នឹង​បង្ក​ជម្លោះ​បច្ចេកវិទ្យា​កាន់តែខ្លាំង​ឡើង​រវាង​មហាអំណាច​ទាំងពីរ​។​

​ប្រធានាធិបតី​ត្រាំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​បញ្ជា​អោយ​ហាមឃាត់​ការជួញដូរ​ជាមួយ​ម្ចាស់​apps TikTok និង WeChat​របស់​ចិន តែ​វា​មិន​ច្បាស់​ថា​ត់​លោក​មាន​អំណាច​ស្រប​ច្បាប់​ដើម្បី​ហាមឃាត់​apps​ទាំងនេះ​នៅ​អាម៉េរិក​ដែរ​ឬ​អត់​។​

​លោក​ត្រាំ​បានដាក់​កាលកំណត់​ថ្ងៃ​១៥​កញ្ញា​អោយ​បិទ​TikTok​នៅ​អាម៉េរិក ប្រសិន​បើ​ក្រុមហ៊ុន​អាម៉េរិក​Microsoft ឬ​ក្រុមហ៊ុន​ណា​ផ្សេង​មិន​អាច​ចរចា​ទិញ​វា​មក​គ្រប់គ្រង​ផ្ទាល់​បាន​ទេ​។​

TikTok​ជា​កម្មវិធី​ចែករំលែក​វីដេអូ​ដែល​មាន​ការពេញនិយម​ខ្លាំង​ក្នុងចំណោម​មនុស្ស​វ័យក្មេង​នៅ​អាម៉េរិក​និង​កន្លែង​ផ្សេង​ទៀត​។​ម្ចាស់​របស់​វា​ជា​ក្រុមហ៊ុន​ចិន​ByteDance​ដែល​ដំណើរការវើ​សិន​(version)​ផ្សេង​គ្នា​ពី​ទីផ្សារ​ចិន​។​TikTok​នៅតែ​និយាយ​ថា ខ្លួន​មិន​ស្តុក​ទុក​ព័ត៌មាន​អ្នក​ប្រើ​អាម៉េរិក​នៅ​ចិន​ទេ និង​ក៏​មិន​ចែករំលែក​ព័ត៌មាន​នេះ​ជាមួយ​រដ្ឋាភិបាល​ចិន​ដែរ​។​

​ចំណែក​WeChat និង​កម្មវិធី Weixin​របស់​វា​នៅ​ចិន​ពេញនិយម​ខ្លាំង​សំរាប់​ផ្ញើ​សារ ដោយ​អនិកជន​ចិន​ជា​ច្រើន​ប្រើ​WeChat​ដើម្បី​ទាក់ទង​មិត្ត​និង​គ្រួសារ​នៅ​ឯ​ស្រុក​។​WeChat​ក៏​និយាយ​ថា ខ្លួន​មិន​​ចែករំលែក​ព័ត៌មាន​ជាមួយ​រដ្ឋាភិបាល​ចិន​ទេ និង​ក៏​មិន​ស្តុក​ទុក​ព័ត៌មាន​អ្នក​ប្រើប្រាស់​នៅ​ចិន​ដែរ​៕

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក វ៉ាង វេន​ប៊ិន កាលពី​ថ្ងៃ​៦​សីហា បាន​ហៅ​«​បណ្តាញ​ស្អាត​»​នេះ ថា​មិន​ទំនង​និង​ជា​អំពើ​ខុសច្បាប់​

ទីតាំងផ្សាយពាណិជ្ជកម្ម