នឹងអញ្ជើញក្រុមហ៊ុនជាង100អោយមកស្វែងយល់វិធានសុវត្ថិភាពក្នុងការប្រើថ្នាំកសិកម្ម

124
ចែករម្លែក

ដោយ៖មូលសម្បត្តិ/ភ្នំពេញ៖កិច្ចប្រជុំផ្សព្វផ្សាយមួយស្តីគោលការណ៍ណែនាំវិធានសុវត្ថិភាពក្នុងការប្រើថ្នាំកសិកម្មការបោះចោលកាកសំណល់និងសំបកវេចខ្ចប់ថ្នាំកសិកម្មមួយនឹងត្រូវធ្វើឡើងនៅថ្ងៃទី10ខែសីហាខាងមុខនេះដោយក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទក៏ដូចនាយកដ្ឋាននីតិកម្មកសិកម្ម។

លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេ​សាទបានអោយដឹងថាកិច្ចប្រជុំនេះមានគោលបំណងគឺពង្រឹងអោយបានម៉ឺងម៉ាត់នូវបទដ្ឋានគតិយុត្តិនូវគោលការណ៍ណែនាំនេះដែលក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទនិងក្រសួងបរិស្ថានបានសំរេចក្នុងការយកចិត្តទុកដាក់ពីសំណាក់អ្នកលក់ ចែកចាយ ដេប៉ូ ក្រុមហ៊ុនទូទាំងប្រទេសធ្វើយ៉ាងណារក្សាអោយបាននូវសុវត្ថិភាពដល់មនុស្ស សត្វ និងជីវសាស្ត្របរិស្ថានចំពោះការប្រើប្រាស់ថ្នាំកសិកម្មខ្វះការប្រុងប្រយត្ន័និងយក​ចិត្ត​ទុកដាក់ខ្ពស់ ពិសេសការបោះចោលសំបកកំប៉ុងពាសវាលពាសកាលដែលជា​ហេតុ​ធ្វើ​អោយគ្រោះថ្នាក់ដល់សុខភាពសាធារណៈ។

ប្រធាននាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទបានបានបញ្ជាក់ទៀតថាកិច្ចប្រជុំផ្សព្វផ្សាយនេះក៏ណែនាំអោយអ្នកលក់ចែកចាយទាំងអស់ត្រូវតែសរសេរលើស្លាកថ្នាំកសិកកម្មនីមួយៗជាភាសាខ្មែរដើម្បីអោយអ្នកទិញប្រើយល់ពីការប្រើប្រាស់ថែទាំទុកដាក់អោយបានត្រឹមត្រូវដូចការណែនាំដែលក្រសួងទាំងពីរបានកំណត់។ដោយឡែកមន្ត្រីជំនាញដែលមកតាមខេត្តចំនួន10ត្រូវយកចិវត្តទុកដាក់​ធ្វើ​អធិការកិច្ចជាប្រចាំគ្រប់កន្លែងចែកចាយកុំអោយមានការក្លែងបន្លំលក់ថ្នាំកសិកម្មក្លែងក្លាយនិងថ្នាំហាមឃាត់ និងទទួលយកពាក្យបណ្តឹងបើមានសំណូមពរ៕R

ទីតាំងផ្សាយពាណិជ្ជកម្ម