ភ្លៀង​មួយ​មេ​ធំ​កំពស់ ១០៧,៥ មីលីម៉ែត្រ បណ្តាលឱ្យលិចតំបន់​មួយចំនួនក្នុងរាជធានីភ្នំពេញ

267
ចែករម្លែក

ដោយ៖រ៉ាម៉ន/ភ្នំពេញ ៖ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា បរិមាណ​កម្រិត​ទឹកភ្លៀង​កាលពី​ល្ងាច​ថ្ងៃ​ទី​០៦ ខែសីហា​ មាន​កម្រិត​ខ្ពស់​ដែល​ធ្វើអោយ​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​លិចលង់ ប៉ុន្តែ​ត្រូវ​បាន​ស្រក​វិញ​អស់​ នៅ​សល់​តំបន់​មួយ​ចំនួន​តូច​ដែល​មិន​ទាន់​ស្រក​ភ្លាម ដោយសារ​តំបន់​នោះ​កំពុង​ដំណើរការដ្ឋាន​សាងសង់​ប្រឡាយ លូ​ជា​ដើម។

មន្ត្រីជំនាញអះអាងថា ជាក់ស្ដែង​បរិមាណ​កម្រិត​ទឹកភ្លៀង កាលពី​ល្ងាច​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២០​នេះ តំបន់ផ្សារ​ដើម​គរ​មាន​កម្ពស់ 107.5mm សែន​សុខ 31mm តំបន់ចោម​ចៅ 66mm តំបន់សក់​សំពៅ​29.2mm តំបន់បឹង​ធំ​35.5mm តំបន់ទួល​សង្កែ​37.5mm តំបន់ចាក់​អង្រែ​49.2mm តំបន់ព្រែក​ឯង​4៥មីលីម៉ែត្រ។ ប៉ុន្តែទោះបី​តំបន់​មួយ​ចំនួន​មានការ​លិចលង់​ក្តី ក៏មន្ត្រី​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​នាំ​គ្នា​ចុះ​កាយ​សំរាម និង​កំណក​មុខ​លូ ព្រមទាំង​ចុះ​ទៅ​អន្តរាគមន៍​បូមទឹក​ចេញ​ទៅ​តាម​លទ្ធភាព​​ដែរ ។

ចំណែកមន្ត្រី​អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោកម៉េត មាសភ័ក្ដី ឯណោះវិញបាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ជួយ​សម្អាត អនាម័យ ជា​ពិសេស​ប្រមូល​សំរាម​ទុកដាក់​ឱ្យ​បាន​ស្រួលបួល​ជៀសវាង​កុំអោយ​មានការ​កកស្ទះ​ក្នុង​ប្រព័ន្ធ​លូ​ឬ​ប្រឡាយ​ជា​ដើម ៕R

ទីតាំងផ្សាយពាណិជ្ជកម្ម