សម្ដែងជូនថ្នាក់ដឹកនាំកំពូលលើកដំបូង ក្រុមតន្ត្រី ប៊ុន សម្បត្តិ រំភើប ស្ទើរតែស្រក់ទឹកភ្នែកទៅហើយ

355
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ម្សិលមិញនេះក្រុម តន្រ្តី “Sambath Entertainment” បានបង្ហោះសាររំភើបហួសថ្លែងស្ទើរទប់ ទឹកភ្នែក មិនជាប់ នៅពេលដែលក្រុមខ្លួនទទួលបានឱកាសមាសបញ្ជេញទេពកោសល្យ សម្ដែង ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា សណ្ដាប់ដោយផ្ទាល់នៅថ្ងៃចម្រើនព្រះជន្ម៦៨ ឈានចូល៦៩ព្រះវស្សា កាល ពីរាត្រីថ្ងៃទី៥ ខែសីហា កន្លងទៅថ្មីៗនេះ។

តន្រ្តីករព្យាណូលោក ប៊ុន សម្បត្តិ និងជាប្រធានគ្រប់គ្រងក្រុម Sambath Entertainment បានសរសេររៀបរាប់នៅលើហ្វេសប៊ុកថា៖”ក្នុងនាម ខ្ញុំជាសិល្បៈករ មួយរូបនិងជាតំណាងដល់ក្រុមតន្រ្តី “Sambath Entertainment”នេះជាឱកាស លើកទីមួយ ខ្ញុំបាទ!ពិតជាមានមហាកិត្តិយស និងសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានសម្តែងជូន សម្តេចពុក និងសម្តេចម៉ែ នៅថ្ងៃទី 0៥-0៨-២០២០”។ ជាមួយ អារម្មណ៍រំភើបលោក ប៊ុន សម្បត្តិ បន្ថែមទៀតថា៖”ខ្ញុំបាទ!សូមអធិដ្ឋាន សូមព្រះ ប្រទាន ពរជ័យ ក្នុងពិធីចំរើនព្រះជន្មសម្តេចពុក សូមឲ្យសម្តេចពុកមានសុខភាពល្អ បរិបូណ៌ កាយពលរឹងមាំ ប្រាជ្ញាភ្លឺថ្លា អាយុយឺនយូរ និងទទួលបានជោគជ័យថ្មី ប្រកបដោយការអភិវឌ្ឍន៍ និងភាពរីកចម្រើនលើគ្រប់វិស័យជានិច្ចនិរន្ត៍តរៀងទៅ”។

ក្រោយពីឃើញក្រុម Sambath Entertainment របស់លោក ប៊ុន សម្បត្តិ មាន ឱកាស បានសម្ដែងជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងថ្ងៃចម្រើនព្រះ ជន្មបានធ្វើឲ្យមហាជនទាំងក្នុង និងក្រៅសិល្បៈស្ងើចសរសើរដល់ក្រុមលោក យ៉ាង ខ្លាំងទើបតែវាយលុកទីផ្សារតន្ត្រីមិនបាន១០ឆ្នាំផងតែមានកិត្តិយសបញ្ចេញសមត្ថភាពសម្ដែងជូនប្រមុខថ្នាក់ដឹកនាំកំពូល៕

ទីតាំងផ្សាយពាណិជ្ជកម្ម