គណបក្សកាន់អំណាច​ស្រីលង្កា​ឈ្នះ​ការបោះឆ្នោត​ភ្លូកទឹកភ្លូកដី​

216
ចែករម្លែក

​លទ្ធផល​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​ទី​០៧​ខែ​សីហា​នេះ​បានបង្ហាញ​ថា មេដឹកនាំ​ជា​បងប្អូន​ប្រុស​នៃ​ត្រកូល​រ៉ា​ចា​ប៉ាក់​សា ដ៏​មាន​អំណាច​នៃ​ប្រទេស​ស្រីលង្កា​បាន​ទទួលបាន​ជ័យជម្នះ​យ៉ាង​​ភ្លូកទឹកភ្លូកដី​នៅក្នុង​ការបោះឆ្នោត​សភា​ដោយ​ទទួលបាន​សំឡេង​ភាគច្រើន​២​ភាគ​៣​នៃ​អាសនៈ​ដែល​ត្រូវការ​ដើម្បី​កែប្រែ​រដ្ឋធម្មនុញ្ញ​។​

​នាយករដ្ឋមន្ត្រី​លោក​ម៉ា​ហ៊ី​ន​ដា រ៉ា​ចា​ប៉ាក់​សា ទំនងជា​នឹង​ស្បថ​ចូលកាន់​តំណែង​ដដែល​នេះ​នៅ​ចំពោះ​ប្អូនប្រុស​របស់​លោក​គឺ ប្រធានាធិបតី​ហ្គោ​តាបា​យ៉ា រ៉ា​ចា​ប៉ាក់​សា​បន្ទាប់ពី​ការបោះឆ្នោត​ដែល​​អាច​ពង្រឹង​ការគ្រប់គ្រង​អំណាច​វង់​ត្រកូល​នៅ​ប្រទេស​ជា​កោះ​នៅ​មហាសមុទ្រ​ឥណ្ឌា​នេះ​។​

​លោក​ហ្គោ​តាបា​យ៉ា រ៉ា​ចា​ប៉ាក់​សា បាន​និយាយ​នៅលើ​ទំនាក់​សង្គម​Twitter​ថា​«​បន្ទាប់​ពី​ចេញ​លទ្ធផល​នេះ​បង្ហាញថា ” គណបក្ស​រណសិរ្ស​ប្រជាជន​ស្រីលង្កា​”​ទទួលបាន​ជ័យជម្នះ​យ៉ាងខ្លាំង​។ យើង​ជំនឿ​ថា​​ការរំពឹង​ទុក​នឹង​មាន​សភា​មួយ​ដែល​អាច​ជួយ​ឱ្យ​សម្រេច​ទស្សនវិស័យ​របស់​ខ្ញុំ​សម្រាប់​គោលនយោបាយ​វិ​បុល​ភាព​នឹង​ក្លាយជា​ការពិត​នៅ​ថ្ងៃស្អែក “​។​

​លទ្ធផល​របស់​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត​បា​ន​បង្ហាញថា​គណបក្សរ​ណ​សិរ្ស​ប្រជាជន​ស្រីលង្កា​ទទួលបាន ១៤៥ អាសនៈ​នៅក្នុង​សភា​ដែល​មាន​សមាជិក​សភា​២២៥​អាសនៈ​ខណៈ​ដែល​គណបក្ស​ប្រ​​ជែង​របស់ខ្លួន ទទួលបាន​តែ ៥៤ អាសនៈ​ប៉ុណ្ណោះ​។

​គណបក្ស​តំណាង​ឱ្យ​ជនជាតិដើម​ភាគតិច​តាមឹ​ល​ទទួលបាន ១០ អាសនៈ​និង ១៦​អាសនៈ​ផ្សេងទៀត​ត្រូវ​ទទួលបាន ដោយ​គណបក្ស​តូចៗ​ចំនួន​១២​គណបក្ស​ផ្សេងៗ​ទៀត​។​

​ក្រុម​មេដឹកនាំ​បងប្អូន​ប្រុស​នេះ ត្រូវការ​អាសនៈ​ចំនួន​១៥០​អាសនៈ ឬ​គ្រប់គ្រង​អាសនៈ​ចំនួន ២ ភាគ​៣ នៅក្នុង​សភា​ដើម្បី​អាច​កែប្រែ​រដ្ឋធម្មនុញ្ញ​បាន​។ យ៉ាងហោចណាស់ មាន​គណបក្ស​តូចៗ ចំនួន​៤ ចង​សម្ពន្ធភាព​ជាមួយ​គណបក្ស​របស់​ក្រុម​មេដឹកនាំ​ត្រកូល​រ៉ា​ចា​ប៉ាក់​សា​នេះ ដូច្នេះ​ពួកគេ​ទំនង​ជា​បាន​ទទួល​ការគាំទ្រ​ដែលនាំឱ្យ​មាន​សំឡេង​គាំទ្រ​គ្រាប់​គ្រាន់​៕

គណបក្ស​របស់​លោក​ម៉ា​ហ៊ី​ន​ដា រ៉ា​ចា​ប៉ាក់​សា រំពឹងថា​នឹង​រកបាន​សម្លេង​ភាគច្រើន​ដាច់ខាត​ដោយ​ចង​សម្ពន្ធភាព​ជាមួយ​បក្ស​តូចៗ​

ប្រធានាធិបតី​ហ្គោ​តាបា​យ៉ា រ៉ា​ចា​ប៉ាក់​សា បាន​ការសរសើរ​ចំពោះ​ការ​ទប់ស្កាត់​វីរុស​កូរ៉ូណា​បាន​ជោគជ័យ​

ទីតាំងផ្សាយពាណិជ្ជកម្ម