មន្ត្រី​ជំនាញៈ បញ្ចៀស​មូស​ខ្លា​ញី ខាំ បញ្ចៀស​បាន​ជំងឺគ្រុនឈាម គ្រុន​ឈី​ក និង ស៊ីកា​

105
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ លោក​វេជ្ជបណ្ឌិត លាង រិទ្ធី នាយក​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម នៃ ម​ជ្ឃ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង បាណក​សាស្ត្រ នៃ ក្រសួងសុខាភិបាល ប្រាប់ រស្មី​កម្ពុជា តាម តេ​ឡេ​ហ្ក្រា​ម នៅ​ថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២០ អំពី​គុណប្រយោជន៍ នៃ បញ្ចៀស​មូ​ខ្លា​ញី ខាំ ថា “ ជំងឺគ្រុនឈាម ជំងឺ​គ្រុន​ឈី​ក និង ជំងឺ​ស៊ីកា កើតឡើង​ដោយសារ​មូលហេតុ​ដូចគ្នា គឺ​ត្រូវ​មូស​ខ្លា​ញី ខាំ ហេតុនេះ បើ​គេ​អាចធ្វើ​យ៉ាងណា បញ្ចៀស​កុំឱ្យ មូស​ខ្លា​ញី ខាំ នោះ គេ​អាច​បង្ការ​បាន​នូវ​ជំងឺ​ទាំង ៣ នេះ បាន “ ។​


​ចំពោះ​វិធី​បង្ការ​កុំឱ្យ មូស​ខ្លា​ញី ខាំ នោះ លោក​វេជ្ជបណ្ឌិត លាង រិទ្ធី បាន​ប្រាប់​ដូចដែល​បាន​ចេះដឹង​ជាទូទៅ​ហើយ​ថា លប់បំបាត់​សំបក​កំប៉ុង សំបក​ដូង សំបក​ក់ងឡាន ជម្រះ​ព្រៃ​ស៊ប់​ទ្រប់ អនាម័យ​សណ្តាប់ធ្នាប់​ក្នុងផ្ទះ​សម្បែង ទុកដាក់​របស់របរ ជាពិសេស​សម្លៀកបំពាក់​ឱ្យមាន​សណ្តាប់ធ្នាប់ ស្លៀកពាក់​ខោ អាវ ដែលមាន​ដៃជើង​វែ និង ទទួលទានដំណេក​ក្នុង​មុង​ជ្រក់ថ្នាំ​ជាដើម ដែល​ក្នុងន័យនេះ ធ្វើយ៉ាងណា​កុំឱ្យ មូស​ខ្លា​ញី​ខាំ បាន ។​


​សូមជម្រាបថា ឥឡូវនេះ ជំងឺគ្រុនឈាម នៅ​ទូទាំងប្រទេស កម្ពុជា បាន​កើន​ឡើងដល់​ជាង ៥ ០០០ ករណី​ហើយ ដែល​ក្នុងនោះ​មាន​អ្នកស្លាប់ ០៥ ករណី​ផងដែរ ហើយ​ចំនួន​នេះ គឺ​បាន​កើនឡើង​លឿន​គួរឱ្យកត់សម្គាល់ ខណៈ​កាលពីដើម ខែ កក្កដា កន្លងទៅនេះ នៅ​ទូទាំងប្រទេស កម្ពុជា មាន​អ្នក​កើត ជំងឺគ្រុនឈាម ត្រឹម ជាង ៣ ១០០ ករណី និង ស្លាប់​តែ ២ ករណី ។ ដោយឡែក​ចំពោះ​អ្នកស្លាប់​ទាំង ០៥ ករណី​នោះ ដោយសារ​មូលហេតុ​ដូចគ្នា​ទាំងអស់ គឺ​ការយក​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​រដ្ឋ​យឺត​ពេល ហើយ​នោះ​ក៏​ព្រោះតែ​ពួកគេ​នៅ​រេរា​អែអង់​ព្យាបាល​ដោយ​ខ្លួនឯង និង ព្យាបាល​តាម​គ្លីនិក​ឯកជន លុះដល់​ស្ថានភាព​អ្នកជំងឺ​កាន់តែ​ធ្ងន់ធ្ងរ ទើប​យកទៅ​មន្ទីរពេទ្យ​រដ្ឋ គឺ​វា​យឺត​ពេល​ទៅហើយ ។ នេះ​បើតាម​ការឱ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត លាង រិទ្ធី ដដែល ។​


ក៏​សូម​ជម្រាប​ផងដែរ​ថា ក្រៅតែពី​ជំងឺគ្រុនឈាម ទៅ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ក៏បាន និង កំពុង​មមាញឹក ក្នុងការ​ដោះស្រាយ​បញ្ហា​ជ​ជំងឺ​គ្រុន​ឈី​ក ដែល​បាន និង កំពុង​កើត​មាននៅ ១៥ ខេត្ត បណ្តាលឱ្យមាន​អ្នកជំងឺ​គ្រុន​ឈី​ក​នេះ​ជាង ១ ៧០០ នាក់​ហើយ មិនមាន​អ្នកស្លាប់​ដោយសារ​ជំងឺ គ្រុន​ឈី​ក នេះ​ទេ ហើយ​ក្នុងនោះ​ខេត្ត ចំនួន ៥ ដែល​ផ្ទុះ​ជំងឺ​គ្រុន​ឈី​ក ខ្លាំងជាងគេ គឺ​ខេត្ត បន្ទាយមានជ័យ ខេត្ត សៀមរាប ខេត្ត តាកែវ ខេត្ត កណ្តាល និង ខេត្ត កំពង់ឆ្នាំង ។


​លោក​វេជ្ជបណ្ឌិត លាង រិទ្ធី បាន​ផ្តាំផ្ញើ​យ៉ាង​ទទូចថា នៅ​ពេលា​ន​នរណាម្នាក់​ក្តៅខ្លួន​ចាប់ពី ៣៧ , ៥ អង្សា​ឡើងទៅ ត្រូវ​ប្រញាប់​យកទៅ​មន្ទីរពេទ្យ​រដ្ឋ កុំឱ្យ​ហួស​ពី ២៤ ម៉ោង ហើយ​ត្រូវ​ចៀសវាង​ដាច់ខាត កុំ​ព្យាយាម​រក​ការព្យាបាល​ដោយ​ខ្លួនឯង រួមទាំង​ការ​ផ្សំ​ថ្នាំ​នៅតាម​គ្លីនិក​ឯកជន​ជាដើម​ផង ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ ពុំ​នោះទេ គេ​អាច​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដោយសារតែ​ជំងឺគ្រុនឈាម ដូចជា ៥ ករណី​ខាងលើនេះ​ស្រាប់ ៕ Kh

មូស​ខ្លា​ញី ខាំ គឺជា​មូលហេតុ​តែមួយគត់ នាំឱ្យ​កើត​ជំងឺគ្រុនឈាម គ្រុន​ឈី​ក និង ជំងឺ​ស៊ីកា ( រូបៈ ឯកសារ
លោក​វេជ្ជបណ្ឌិត លាង រិទ្ធី ( ទី ៤ រាប់​ពី​ខាងស្តាំ ) ពេល​ចុះ​ពន្យល់​អប់រំ ព្រ​សង្ឃ និង ប្រជាពលរដ្ឋ​នៅតាម​នៅតាម​សហគមន៍​អំពី​វិធី​បង្ការ​ជំងឺគ្រុនឈាម និង គ្រុន​ឈី​ក នាគ្រា​កន្លងទៅ ( រូបៈ ឯកសារ )

ទីតាំងផ្សាយពាណិជ្ជកម្ម