ករណី​ឆ្លង​វីរុស​នៅ​ឥណ្ឌា​កើនឡើង​ដល់​ជាង​២​លាន​នាក់

182
ចែករម្លែក

​ឥណ្ឌា​បាន​ចូល​ដល់​ដំណាក់កាល​មួយ​ដែល​មាន​ករណី​ឆ្លង​ជំងឺ​កូវី​ដ​១៩ យ៉ាងខ្លាំង​កាលពី​ថ្ងៃ​សុក្រ​ទី​៧​ខែ​សីហា ដោយ​មាន​ករណី​ឆ្លង​ជាង​២ លាន​នាក់​និង​ច្រើន​ជាង ៤១.០០០​នាក់​បាន​ស្លាប់​ដោយ​ជំងឺឆ្លង​​នេះ​។​

​ក្រសួង​សុខាភិបាល​ឥណ្ឌា​ក៏​បាន​រាយការណ៍​អំពី​ការ​ជាសះស្បើយ​ឡើងវិញ​ជា​ច្រើន​ផងដែរ​ពី​ជំងឺ​នេះ​ខណៈ​ដែល​ករណី​ឆ្លង​កំពុង​កើនឡើង​ផងដែរ​។ ឥណ្ឌា​ជា​ប្រទេស​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ខ្ពស់​ជាង​គេ​ទី​៣​នៅលើ​ពិភពលោក​បន្ទាប់​ពី​សហ​រដ្ឋ​អាម៉េរិក​និង​ប្រេ​ស៊ីល​។ ឥណ្ឌា​មាន​ចំនួន​អ្នក​ស្លាប់​ច្រើនជាងគេ​ទី​៥ ហើយ​អត្រា​ស្លាប់​ជិត​២​ភាគរយ​គឺ​ទាប​ជាង​បណ្តា​ប្រទេស​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ​។

​អត្រា​ស្លាប់​នៅ​សហរដ្ឋ​អាម៉េរិក​គឺ ៣,៣​ភាគរយ​ហើយ​នៅ​ប្រេ​ស៊ីល ៣,៤​ភាគរយ​។​

​ក្រសួង​សុខាភិបាល​ឥណ្ឌា​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ទី​៧​ខែ​សីហា ថា​មាន​ករណី​ឆ្លង​ចំនួន ៦២.៥៣៨ នាក់​ក្នុង​រយៈពេល ២៤ ម៉ោង​កន្លងមកនេះ ដែលនាំឱ្យ​ករណី​ឆ្លង​កើនឡើង​សរុប​ដល់​ចំនួន ២.០២៧.០៧៤ នាក់​ហើយ មនុស្ស​ចំនួន​៨៨៦​នាក់​បាន​ស្លាប់​ដែលនាំឱ្យ​មាន​អ្នកស្លាប់​សរុប​ចំនួន ៤១.៥៨៥ នាក់​។​

​ចំនួន​ករណី​ឆ្លង​វីរុស​នៅ​ប្រទេស​ឥណ្ឌា​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ទី​២​លើ​ពិភពលោក​នេះ​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ចាប់តាំងពី​រដ្ឋាភិបាល​បានចាប់ផ្តើ​មដកការ​បិទ​ប្រទេស​មក​វិញ​ដែល​ត្រូវ​​បាន​អនុវត្ត​អស់​រយៈពេល​ជាច្រើន​ខែ​មក​នោះ ដោយ​សង្ឃឹមថា​នឹង​អាចជួយ​ជម្រុញ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើងវិញ​៕​ប្រែ​សម្រួល​៖​សុខា​/sn

​កំណើន​ការឆ្លង​វីរុស​កូរ៉ូណា​ខ្ពស់ៗ​ប្រចាំ​ថ្ងៃ​រុញ​ករណី​ឆ្លង​វីរុស​នេះ​ដល់​ជាង​២​នាក់​នៅ​នៅ​ឥណ្ឌា​

ទីតាំងផ្សាយពាណិជ្ជកម្ម