រាជរដ្ឋាភិបាល​អនុញ្ញាត​ដំណើរការ​រោង​ភាព និង រោង​សម្តែង​សិល្បៈ ភ្ជាប់​ជាមួយ​លក្ខន្តិកៈ ៣ ចំណុច​

100
ចែករម្លែក

​ដោយៈ មេសា​/ភ្នំពេញៈ សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ ចុះ​កាលបរិច្ឆេទ ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២០ ដែល រស្មី​កម្ពុជា ទើបតែ​ទទួលបាន​នៅ​ថ្ងៃទី ០៧ ខែ និង ឆ្នាំ ដដែល​នេះ បាន​លើកឡើងថា “ ដើម្បី​ជួយ​សម្រាល​ការលំបាក​ផ្នែក​សេដ្ឋកិច្ច ក៏ដូចជា​ការលើកទឹកចិត្ត​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់សិ​ល្បករ សិល្បការិនី ព្រមទាំង​ផលិតករ អាជីវករ ម្ចាស់​រោងភាពយន្ត និង រោង​សម្ដែង​សិល្បៈ ក្នុង​បុព្វហេតុ​អភិរក្ស និង លើកស្ទួយ​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ រាជរដ្ឋាភិបាល​បានអនុញ្ញាត​ជាគោលការណ៍ ឱ្យ​បើក​ដំណើរការ​ឡើងវិញ​នូវ រោងភាពយន្ត និង​រោង​សម្ដែង​សិល្បៈ ដោយ​តម្រូវឱ្យ​គោរព​តាម​គោលការណ៍​ស្តង់ដា​ប្រតិបត្តិ (SOP) ដែល​រៀបចំឡើង ដោយ​ក្រសួងសុខាភិបាល និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​លក្ខខណ្ឌ​តម្រូវ​សុវត្ថិភាព​នានា “ ។​


​លក្ខន្តិកៈ​ដែល​ភ្ជាប់​មកជា​មួយ​នាពេលនេះ​រួមមាន ៣ ចំណុច ជា​គោល​គឺ ៖
១៖ រោងភាពយន្ត និង រោង​សម្ដែង​សិល្បៈ ដែលមាន​បំណង​បើក​ដំណើរការ​សកម្មភាពរ​បស់​ខ្លួន​ឡើងវិញ ត្រូវដាក់​ពាក្យស្នើសុំ និង ចុះ​អនុស្សរណៈ នៃ ការយោគយល់​គ្នា ជាមួយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដើម្បី ធានា​ការអនុវត្ត​នូវ​គោលការណ៍​ស្តង់ដារ ប្រតិបត្តិ​ឱ្យបាន​ត្រឹមត្រូវ ។​


២. ការអនុញ្ញាតឱ្យ​បើក​ដំណើរការ​រោងភាពយន្ត និង រោង​សម្ដែង​សិល្បៈ​ឡើងវិញ បន្ទាប់ពី​រោងភាពយន្ត ឬ រោង​សម្ដែង​សិល្បៈ ទាំង​នោះបាន​ត្រៀម​រៀបចំខ្លួន​រួចរាល់ និង​ប្តេជ្ញាចិត្ត​ក្នុងការ​អនុវត្តតាម​ល​ក្ខ​ខណ្ឌ​តម្រូវ សុវត្ថិភាព ដូច​មានចែង​ក្នុង​គោលការណ៍​ស្តង់ដារ ប្រតិបត្តិ​ការពារ​ការ​ចម្លង​វីរុស​កូ​វីដ​-១៩​។​


៣. ការបើក​ដំណើរការ​រោងភាពយន្ត និង រោង​សម្ដែង​សិល្បៈ​ឡើងវិញ គឺ​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត ដោយមាន​ការទទួលខុសត្រូវ​ខ្ពស់ និង​ចូលរួម​សហការ​ពេញលេញ​ជាមួយ​ក្រុមការងា​រ​ចម្រុះ​របស់ ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ និង ក្រសួងសុខាភិបាល ដែលមាន​ភារកិច្ច ចុះ​ត្រួតពិនិត្យ​តាមដាន​ការអនុវត្ត គោលការណ៍​ស្តង់ដារ​ប្រតិបត្តិ និង​សេចក្ដីណែនាំ​នានា​របស់​ក្រសួងសុខាភិបាល ។​


​តាមរយៈ​សេចក្តីប្រកាស​ដដែល​នេះ ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ បាន​បញ្ជាក់ថា សិល្បករ សិល្បការិនី ព្រមទាំង​ផលិតករ អាជីវករ ម្ចាស់​រោងភាពយន្ត និង​រោង​សម្ដែង​សិល្បៈ ដែលមាន​បំណង​បើក​ដំណើរការ​រោង ភាពយន្ត និង រោង​សម្ដែង​សិល្បៈ​ឡើងវិញ ត្រូវដាក់​ពាក្យស្នើសុំ​នៅ​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង ផ្សព្វផ្សាយ​វប្បធម៌ នៃ ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ នៅ​រៀងរាល់​ម៉ោង​ធ្វើការ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ ។


​សូមជម្រាបថា ជា​ផ្នែក​មួយ នៃ វិធានការ​ទប់ស្កាត់​ការរីក​រាលដាល នៃ ជំងឺ​កូ​វីដ ១៩ រោងភាពយន្ត និង រោង​សម្តែង​សិល្បៈ ក៏​មិន​ខុសពី​ស្ថាប័ន​សាធារណៈ​ដទៃទៀត​ដូចជា ក្លឹប​កម្សាន្ត ក្លឹប​ហាត់ប្រាណ កា​រ៉ា​អូ​ខេ និង សាលា​រៀជា​ដើម​ដែរ គឺ​ត្រូវបាន​ក្រសួងសុខាភិបាល បញ្ញា​ឱ្យ​បិទ​រយៈពេល​ជាង ៥ ខែ មកហើយ ៕ Kh

រោងភាពយន្ត និង រោង​សម្តែង​សិល្បៈ ដែល​ត្រូវបាន​បិទ​កន្លងមក ពេលនេះ​អាច​រៀបចំខ្លួន ដើម្បី ដំណើរការ​ឡើងវិញ​បាន​ហើយ ( រូបៈ ឯកសារ )

ទីតាំងផ្សាយពាណិជ្ជកម្ម