អតីត​លេខា​បក្ស វៀតណាម ទទួល​មរណភាព​នៅ​អាយុ​៨៩​ឆ្នាំ​

183
ចែករម្លែក

​អតីត​លេខា​បក្ស​កុំម្មុយនីស្ត​វៀតណាម ឡេ ខា ភៀវ បាន​លាចាក​លោក​កាលពី​ថ្ងៃ​សុក្រ​ទី​០៧​សីហា​នៅ​ក្រុង​ហាណូយ​ក្នុង​អាយុ​៨៩​ឆ្នាំ​។​

​បុណ្យសព​និង​ពី​ធី​ផ្សេង​ទៀត​នឹង​ត្រូវ​ប្រកាស​នៅពេល​ក្រោយ នេះ​បើ​តាម​គណៈកម្មការ​សេវា​សុខាភិបាល​ជាតិ​សំរាប់​មន្ត្រី​។​

​លោក​ភៀវ ដែល​មាន​ស្រុកកំណើត​នៅ​ខេត្ត​ថាញ់ ហ័​រ ភាគ​កណ្តាល​ឈៀង​ខាងជើង បាន​បំរើ​មុខតំណែង​ជា​ច្រើន​ក្នុង​ជួរ​យោធា​រវាង​ឆ្នាំ​១៩៤៦ ដល់​១៩៩២​ដោយ​ឆ្លងកាត់​សង្គ្រាម​លោក​ទាំង​និង​បាន​ចូលរួម​​ក្នុងការ​រំដោះ​កម្ពុជា​។​លោក​បាន​ឡើង​ឋានៈ​ដល់​ឧត្តមសេនីយ៍និង​ប្រធាន​នាយកដ្ឋាន​នយោបា​យ​ទូទៅ​របស់​កងទ័ព​ប្រជាជន​។​

​លោក​ត្រូវបាន​តែងតាំង​ជា​សមាជិក​នៃ​គណៈកម្មាធិការ​កណ្តាល​មជ្ឈិមបក្ស​នៅ​ឆ្នាំ​១៩៩១ និង​ជា​សមាជិក​ការិយាល័យ​នយោបាយ​នៅ​ឆ្នាំ​១៩៩៤​។​នៅ​ឆ្នាំ​១៩៩៧ លោក​ត្រូវបាន​ជ្រើសតាំង​ជា​លេខា​បក្ស ជា​មុខតំណែង​ដែល​លោក​កាន់កាប់​រហូតដល់​ឆ្នាំ​២០០១៕

អតីត​លេខា​បក្ស ឡេ ខា ភៀវ និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ឆ្នាំ​២០១៧

ទីតាំងផ្សាយពាណិជ្ជកម្ម