ដាំ​កូនឈើ ប្រភេទ​ព្រៃ​លិច​ទឹក ២.០០០ ដើម ក្នុង​សង្កាត់​ចំនួន​បី​

124
ចែករម្លែក


ដោយ​៖ អង្គរតូច​/
​សៀមរាប​៖ រដ្ឋបាល​ក្រុង​សៀមរាប នៅ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០ បាន​សហការ​ជាមួយ ធនាគារ​អេ​ប៊ី​អេ ( ABA ) ធ្វើ​យុទ្ធនា​ការដាំ​កូនឈើ ព្រៃ​លិច​ទឹក ចំនួន ២.០០០ ដើម ក្នុង​សង្កាត់​ចំនួន​បី​។ ការដាំ​ឈើ​ព្រៃ​លិច​ទឹក​ឡើងវិញ​នេះ គឺជា​ការជួស​លើ​ផ្ទៃដី ដែល​រង​ការ​ឈូសឆាយ ទន្ទ្រាន​ពី​ជនល្មើស កាលពី​រដូវប្រាំង កន្លងមក​។​

​មន្ត្រី​នៃ​រដ្ឋបាល ក្រុង​សៀមរាប បានអោយដឹងថាៈ សមាសភាព​ចូលរួម ដាំ​កូនឈើ រួមទាំង​បុគ្គលិក ធនាគារ ABA និង​បងប្អូន​ប្រជាពលរដ្ឋ​ផង សរុប​ចំនួន ៥៥៥ នាក់ ដោយបាន​ដាំ​កូនឈើ ចំនួន ២.០០០ ដើម​។​

​មន្ត្រី​បាន​បន្តថាៈ កូនឈើ​ទាំងនេះ ដាំ​នៅ​ចំណុច​ខ្មោច​ហាំង ក្នុងភូមិ​សាស្ត្រ​សង្កាត់​សៀមរាប ចំណុច​ភ្ញា​ជ័យ កន្ត្រក ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្វាយដង្គំ និង នៅ​ចំណុច រហាល​ត្រស់ ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្រ​ង៉ែ​។ កូនឈើ​ព្រៃ​លិច​ទឹក ចំនួន ២.០០០ ដើម គឺ​ផ្តល់អោយ ដោយ​សហគមន៍ បឹង​ពារាំង ក្នុង​ការដាំ​សម្រាប់ ជា​ជម្រក​ត្រី​ពង និង​កូន ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម