មេ​ប៉េអឹម​រាជធានី​ភ្នំពេញ​ដឹកនាំ​ប្រជុំ​ពង្រឹង​ការងារ​សន្តិសុខ និង​ផ្សព្វផ្សាយ​ផែនការ​ដែល​ត្រូវអនុវត្ត​ចំពោះមុខ​

194
ចែករម្លែក
មេ​ប៉េអឹម​រាជធានី​ភ្នំពេញ​ដឹកនាំ​ប្រជុំ​ពង្រឹង​ការងារ​សន្តិសុខ និង​ផ្សព្វផ្សាយ​ផែនការ​ដែល​ត្រូវអនុវត្ត​ចំពោះមុខ​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ​ពង្រឹង​ការងារ​សន្តិសុខ និង​ផ្សព្វផ្សាយ​ផែនការ​ដែល​ត្រូវអនុវត្ត​ចំពោះមុខ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។​


​កិច្ចប្រជុំ​នេះ ដោយមាន​ចូលរួម​ពី មេបញ្ជាការរង នាយរង​សេនាធិការដ្ឋាន ប្រធាន​មន្ទីរ​ស្តីទី នាយការិយាល័យ លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​សមាជិក​អាវុធហត្ថ​ជាច្រើនរូប​ទៀត​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍​ណែនាំ​ដល់ នាយ នាយរង​អាវុធហត្ថ ត្រូវតែ ខិតខំ បន្ត អនុវត្ត ភារកិច្ច​ការពារ​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​ជាតិ​អន្តរជាតិ​ប្រជាពលរដ្ឋ​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​កម្សាន្ត​ក្នុងប្រទេស​យើង ពង្រឹង​ការងារ​សន្តិសុខ​សង្គម​ឱ្យបាន​កាន់តែ​ប្រសើរ​បន្ថែមទៀត និង ត្រូវ​ស្មោះត្រង់​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ គោរព​ច្បាប់ គោរព​សិទ្ធមនុស្ស និង​បទបញ្ជា​ទាំងឡាយ​របស់​ថ្នាក់លើ ប្រកបដោយ​វិន័យ​សណ្ដាប់ធ្នាប់​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ​ពង្រឹង​ការងារ​សន្តិសុខ និង​ផ្សព្វផ្សាយ​ផែនការ​ដែល​ត្រូវអនុវត្ត​ចំពោះមុខ


​ជាមួយគ្នានេះ មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ក្រើនរំលឹក​ស្តីពី​ការ បង្ការ និង​ទប់ស្កាត់​រលក​ទី​ពីរ នៃ​ជម្ងឺឆ្លង​កូ​វីដ​-១៩ (Covid-19) ដល់​កម្លាំង​ក្រោម​ឱវាទ​ទាំងអស់ ឲ្យ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​ផ្តើមចេញពី​ការថែរក្សា​អនាម័យ​ផ្ទាល់ខ្លួន អនាម័យ​ជុំវិញ​អង្គភាព អនាម័យ​តាម​គ្រួសារ​អាវុធហត្ថ​នីមួយៗ ស្របតាម​សេចក្តីណែនាំ របស់​ក្រសួងសុខាភិបាល ក៏ដូចជា អនុសាសន៍​ណែនាំ​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។ ហើយ​សូមកុំ​ភ្លេច​! ប្រសិនបើ​ពិភពលោក​នៅតែ​នៅ​បន្ត​មិនមាន​ថ្នាំ​ព្យាបាល​ជំងឺ​នេះ​ពិតប្រាកដ ហើយ​វ៉ាក់សាំង​នៅតែ​បន្ត​មិនទាន់មាន សូមកុំ​ធ្វេសប្រហែស​ឱ្យសោះ​!​។


លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​រំលឹក​ផងដែរ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ពី​ជំងឺ​ថ្មី​មួយទៀត​គឺ ជំងឺ​គ្រុន​ឈី​ក ដែល​បណ្តាលមកពី​មូស​ខ្លា​ញី​ខាំ ហើយ​ជំងឺ​គ្រុន​ឈី​ក នេះ​គឺ​វា​ស្រដៀង​ទៅនឹង​ជំងឺគ្រុនឈាម​ផងដែរ ដោយមាន​ខេត្ត​ចំនួន​១៥​ហើយ​ដែល​ត្រូវបាន​រកឃើញ​៕​សរន​

​កិច្ចប្រជុំ​ពង្រឹង​ការងារ​សន្តិសុខ និង​ផ្សព្វផ្សាយ​ផែនការ​ដែល​ត្រូវអនុវត្ត​ចំពោះមុខ
កិច្ចប្រជុំ​ពង្រឹង​ការងារ​សន្តិសុខ និង​ផ្សព្វផ្សាយ​ផែនការ​ដែល​ត្រូវអនុវត្ត​ចំពោះមុខ
កិច្ចប្រជុំ​ពង្រឹង​ការងារ​សន្តិសុខ និង​ផ្សព្វផ្សាយ​ផែនការ​ដែល​ត្រូវអនុវត្ត​ចំពោះមុខ


ទីតាំងផ្សាយពាណិជ្ជកម្ម