​កម្ពុជា​រៀបចំ​ពិធី​ប្រកាស​ពានរង្វាន់​ជូន​ជ័យលាភី​ស្លាក​សញ្ញា​-​និមិត្តសញ្ញា ស៊ី​ហ្គេម

269
ចែករម្លែក

ដោយៈ ជា​សីហៈ​/​ភ្នំពេញ​៖​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​ហៅ​កាត់ គ​.​ជ​.​ប​.​អ​. នៅ​រសៀល​ថ្ងៃនេះ​បានរៀបចំ​ពិធី​បី​ពាក់ព័ន្ធ​នឹង​ដំណើរ​ឆ្ពោះទៅ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី ៣២ នា​ឆ្នាំ ២០២៣ ខាងមុខ ។
​ពិធី​ទាំងបី​នេះ​រួមមាន ពិធី​ប្រកាស​ពានរង្វាន់​ជូន​ជ័យលាភី ស្លាក​សញ្ញា​-​និមិត្តសញ្ញា ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ (Logo-Mascot SEA Games – ASEAN ParaGames2023)​ព្រមទាំង​ពិធី​រាប់​ថយក្រោយ​១.០០០​ថ្ងៃ​នៃ​ដំណើរ​ឆ្ពោះទៅ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​នេះ ។​

ពិធី​នេះ​ត្រូវបាន​រៀបចំឡើង​នៅ​ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែលជា​ពហុកីឡាដ្ឋាន​ជាតិ​ថ្មី ដែល​កម្ពុជា​បាន​សាងសង់​សម្រាប់​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​តំបន់​មួយ​នេះ ក្រោម​អធិបតីភាព ដោយ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម