​ជិះ​ម៉ូតូឌុប​គ្នា​បើក​ទៅបុក​បង្គោលគីឡូម៉ែត្រ​ប​ណ្តា​ល​ឱ្យស្លាប់​ទាំង​២​នាក់​

193
ចែករម្លែក

ដោយ​៖​ញ៉ែម​សុផល​/​ព្រះវិហារ​៖​មនុស្ស​បុរស​២​នាក់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​បង្កឡើង​ដោយ​ខ្លួនឯង​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៦២​ស្ថិត​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៦២.៦៣​ស្ថិតក្នុង​ភូមិ​រំចេក​ឃុំ​រមណីយ៍​ស្រុក​រវៀង​ខេត្តព្រះវិហា​រាល​ពីថ្ងៃ​ត្រង់​នៅ​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០២០​នៅ​។​
​សមត្ថកិច្ច​បានឱ្យដឹង​ថា​នៅក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​នោះ​បុរស​២​នាក់​ស្លាប់​ភ្លាមៗ​មូលហេតុ​ដោយសារ​បើកបរ​ក្នុង​ល្បឿន​លឿន​ហួសកំណត់​និង​ខ្វះ​ការប្រុងប្រយ័ត្ន​។​សមត្ថកិច្ច​បាន​បន្តថា​៖ ជនរងគ្រោះ​២​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក់​ហុងដា​ទ្រី​ម​សង់​ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ចាម​1D.0464 បើកបរ​ក្នុងស្ថានភាព​ស្រវឹង​។​បាន​ចាប់​ហ្វ្រាំង​មិនជា​ប់​រួច​ក៏បាន​ជ្រុល​បុក​បង្គោលគីឡូម៉ែត្រ​ក្បែរ​ច​ញ្ចើ​ម​ផ្លូវ​ធ្វើឱ្យ​បុរស​២​នាក់​បោក​ក្បាល​ទៅ​និង​បង្គោលគីឡូម៉ែត្រ​ធ្លាក់​ទៅ​ម្ខាង​ផ្លូវស្លាប់​ភ្លាមៗ​។

​ជនរងគ្រោះ​ទី​១ ឈ្មោះ​រស់ ស្រួ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ជនជាតិខ្មែរ​សញ្ជាតិ​ខ្មែរ​រស់នៅ​ក្នុងភូមិ​ទួល​រវៀង ឃុំ​រមទម ស្រុក​រវៀង ខេត្តព្រះវិហារ​។​ជនរងគ្រោះ​ទី​២ ឈ្មោះ​អៀម ដុះ ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ រស់នៅ​ភូមិ​ទួល​រវៀង ឃុំ​រមទម ស្រុក​រវៀង ខេត្តព្រះវិហារ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម