​អនុវត្ត​ច្បាប់​ចរាចរណ៍​៩៩​ថ្ងៃ​៖​ផាកពិន័យ​ម៉ូតូ​៩៧.៧៥៦​គ្រឿង​និង​រថយន្ត ៣៤.០៩៥​គ្រឿង​

138
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន​បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​៧​ខែសីហា​ថាៈ​លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល ៩៩​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០​។​យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ១៣១.៨៥១​គ្រឿង​។​ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ៩៧.៧៥៦​គ្រឿង និង​រថយន្ត​មាន​ចំនួន ៣៤.០៩៥​គ្រឿង (​រថយន្ត​តូច ២៩.៤៧៥​គ្រឿង និង​រថយន្ត​ធំ ៤.៦២០​គ្រឿង​)​។

​លោក​បន្តថា សម្រាប់​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០ សមត្ថកិច្ច​បាន​រកឃើញ​យានយន្ត​ល​ល្មើស​សរុប​ចំនួន ១.១៩៣​គ្រឿង ។​ក្នុងនោះ​ម៉ូតូ​ចំនួន ៨៧០​គ្រឿង និង​រថយន្ត​ចំនួន ៣២៣​គ្រឿង ក្នុងនោះ​រថយន្ត​តូច​ចំនួន ២៩៩​គ្រឿង និង​រថយន្ត​ធំ​ចំនួន ២៤​គ្រឿង​។​

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បញ្ជាក់ថា បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​។ សម្រាប់​រថយន្ត​ភាគច្រើន គឺ​ល្មើស​ល្បឿន ល្មើស​សញ្ញា អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវ៉ាត់ លើស​ចំណុះ គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម