ក្រសួងសុខាភិបាលបានទទួលឧបករណ៍វាស់កំដៅពីក្រុមហ៊ុនយ៉ូរ៉ូប៉ា វីហ្សិន

419
ចែករម្លែក

ដោយ៖ដេប៉ូ/ភ្នំពេញ៖ដោយមើលឃើញពីសារៈសំខាន់ និងភាពចាំបាច់នៃការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ក្រុមហ៊ុនយ៉ូរ៉ូប៉ា វីហ្សិនបានឧបត្ថម្ភឧបករណ៍វាស់កំដៅបច្ចេកវិទ្យាចុងក្រោយ ដែលជាផលិតផលរបស់ខ្លួនដល់ក្រសួងសុខាភិបាល។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលឧបករណ៍វាស់កំដៅពីក្រុមហ៊ុនយ៉ូរ៉ូប៉ា វីហ្សិន

          នាឱកាសប្រគល់ជូនឧបករណ៍វាស់កំដៅ បច្ចេកវិទ្យាចុងក្រោយ ដែលត្រូវបានរចនានិងផលិតដោយក្រុមហ៊ុនយូរ៉ូប៉ាកាលពីថ្មីៗមកនេះដែរត្រូវបានទទួលស្វាគមន៍ដោយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល។

ក្នុងពិធីនេះលោកស្រី ឱ វណ្ណឌីនបានលើកឡើងពីគុណភាពការប្រើប្រាស់ឧបករណ៍បញ្ចាំងកំដៅហើយបានពិភាក្សាជាមួយ លោក ដេនញៀល លី ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនយូរ៉ូប៉ាវីហ្សិន ស្តីពីយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលមាន និងកំពុងអនុវត្តដើម្បីការពារ ទប់ស្កាត់មេរោគកូវីដ១៩។  ជាមួយគ្នានេះលោកស្រីឱ វណ្ណឌីន ក៏ដូចជាលោកដេនញៀល លី បានក្រើនរំលឹកអំពីរលកទី ២ ដែលពិភពលោកកំពុងមើលឃើញ និងកំពុងបង្កការគំរាមកំហែងដល់សហគមន៍ ដែលប្រជាពលរដ្ឋគួរតែបន្តអនុវត្តវិធានការសុវត្ថិភាពដើម្បីធានាថាប្រទេសយើងការពារពីការរីករាលដាលក្នុងសហគមន៍។

គួរបញ្ជាក់ថា ម៉ាស៊ីនវាស់សីតុណ្ហភាពរបស់ក្រុមហ៊ុនយូរ៉ូប៉ាវីហ្សិន មានបច្ចេកវិទ្យាឈានមុខគេដែលរួមបញ្ចូលទាំងបញ្ញាសិប្បនិម្មិតដើម្បីវាស់សីតុណ្ហភាពនៅលើផ្ទៃមុខ។  ម៉ាស៊ីននេះ ក៏មានកញ្ចក់ថតរកឃើញល្អច្បាស់ជាងមុន និងអាចចាប់រូបមនុស្សបានចម្ងាយ ៦ ម៉ែត្រ។  កាមេរ៉ានៃម៉ាស៊ីននេះ អាចថតមនុស្ស ១០០ នាក់យ៉ាងងាយស្រួលនិងត្រឹមត្រូវក្នុងមួយនាទី ហើយនឹងអាចបន្លឺសំឡេងរោទិ៍ប្រសិនបើមនុស្សនោះត្រូវបានគេរកឃើញថាមានសីតុណ្ហភាពមិនប្រក្រតី។

 ដោយសារកុំឱ្យជួបផលលំបាកក្នុងការប្រើប្រាស់ក៏ដូចជាការគិតគូពីប្រទេសកម្ពុជា និងប្រជាជនកម្ពុជាផងក្រុមហ៊ុនយ៉ូរ៉ូប៉ា វីហ្សិន ក៏បានបញ្ចូលភាសារខ្មែរទៅក្នុងប្រព័ន្ធនៃម៉ាស៊ីនេះ ដែលធ្វើឱ្យមានភាពងាយស្រួលសម្រាប់បុគ្គលិកប្រើប្រាស់។

បើតាមការលើកឡើងរបស់លោកដេនញៀល លី បានឱ្យដឹងថាក្រុមហ៊ុន យូរ៉ូប៉ាវីហ្សិន បានចាប់ផ្តើមអនុវត្តដំណោះស្រាយចំពោះធនាគារធំ ៗ សាលារៀនអន្តរជាតិសាជីវកម្ម សណ្ឋាគារ ភោជនីយដ្ឋាន និងអាជីវកម្មកំសាន្ត។ម៉ាស៊ីននេះផ្តល់នូវមធ្យោបាយដ៏ងាយស្រួល គឺអាចចល័តបានទាំងស្រុង ហើយត្រូវការថែទាំតិចតួច។  ក្រុមហ៊ុនយូរ៉ូប៉ាវីហ្សិន មានការប្តេជ្ញាចិត្តក្នុងការបង្កើតដំណោះស្រាយសម្រាប់កិច្ចការពារនិងការស្រាវជ្រាវ។

លោកថាក្រុមហ៊ុនជាច្រើនបាន ស្គាល់ពីសារៈសំខាន់នៃការការពារបុគ្គលិក និងអតិថិជនរបស់ពួកគេឱ្យមានសុវត្ថិភាព។  ដំណោះស្រាយនេះផ្តល់ឱ្យប្រជាជននូវអារម្មណ៍សុវត្ថិភាពខណៈពេលតែមួយ ជួយដល់ក្រុមហ៊ុនក្នុងការកាត់បន្ថយថ្លៃចំណាយក្នុងការប្រើប្រាស់នូវកំលាំងមនុស្ស។

ដោយឡែកលោកស្រី ឱ វណ្ណឌីនទទួលស្គាល់ថាជ័យជំនះលើខ្មាំងសត្រូវដែលមើលមិនឃើញ ជាចំនុចដ៏ក៏ប្រកួតប្រជែង ដែលទាមទារឱ្យមនុស្សគ្រប់រូបចូលរួមចំណែកនៅក្នុងសហគមន៍ដើម្បីរក្សាសុវត្ថិភាព។  បុគ្គលិកថែទាំសុខភាពរបស់យើងត្រូវបានតៀមរួចរាល់ ប៉ុន្តែយើងក៏ពឹងផ្អែកលើការអនុវត្តអនាម័យល្អរបស់សហគមន៍ សកម្មភាពសមរម្យ និងទំនួលខុសត្រូវរបស់មនុស្សគ្រប់គ្នានៅក្នុងសហគមន៍ រួមទាំងសកម្មភាពរបស់វិស័យឯកជនក្នុងការអនុវត្តគោលនយោបាយក្នុងការបង្ការ៕dp

ទីតាំងផ្សាយពាណិជ្ជកម្ម