ក្រោយ​មានការ​រិៈ​គន់​អាជ្ញាធរ​ក្រុង​ចុះ​ផ្អាក​សកម្មភាព​កាយ​និង​ចាក់ដី​យក​ក្បាល​ស្ទឹង​ស្ពាន​ទឹកថ្លា

451
ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​ក្រោយ​មានកា​លើកឡើង​ក៏​ដូ​ជារ​រិៈ​គន់​ក្នុង​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​ក្រុង​សិរីសោភ័ណ អាណត្តិ​ទី​៣ និង​ព័ត៌មាន​ថវិកា​រដ្ឋបាល​ក្រុង​ឆ្នាំ​២០២០ ខេត្តបន្ទាយមានជ័យ​ជា​បន្តបន្ទាប់​។​ពីថ្ងៃ​ទី​៣​ដល់​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ​២០២០​អាជ្ញាធរ​ក្រុង​ចុះ​ផ្អាក​សកម្មភាព​របស់​គ្រឿងចក្រ​លោក​អ៊ឹង ប៊ុនហួរ (​ចឹក​ហួរ​ឡ​ផ​ដ្ឋ​) កាយ​និង​ចាក់ដី​យក​ក្បាល​ស្ទឹង​ស្ពាន​ទឹកថ្លា នា​ភូមិ​ទឹក​/​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​។​

​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ​កាលពី​ល្ងាច ថ្ងៃទី​៦ ខែ សីហា ឆ្នាំ ២០២០ បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ​១​ក្រុម​ចុះបង្ក្រាប ផ្អាក​សកម្ម​ភព​ដែល​លោក​អ៊ឹង ប៊ុនហួរ បានឱ្យ​កម្មករ​និង​គ្រឿងចក្រ​របស់លោក​កាយ​យក​ដី​ពី​ក្នុង​ពោះ​និង​មាត់​ស្ទឹង​ផង​និង​ចាក់ដី​លុប​យក​មាត់​និង​ចំណី​ស្ទឹង​សិរីសោភ័ណ​របស់​រដ្ឋ​ត្រង់​ហៅ​ក្បាល​ស្ទឹង​ស្ពាន​ទឹកថ្លា​ក្នុង​ទំហំ​ប្រមាណ​ជិត​៣០.០០០​ម៉ែត្រក្រឡា​ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិឯកជន ។​

​ការបង្ក្រាប​នោះ​ក៏​ជួន​ជា​ម្ចាស់​ដី​នៅ​ទល់មុខ​គ្នា​នឹង​ដី​នោះ​ក៌​បាន​ចាក់​រំលោភ​យក​ដី​មាត់​ស្ទឹង​យ៉ាង​គឃ្លើន​ផងដែរ​ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិឯកជន​។​ក៏មាន​ការកាយ​ដី​និង​ចាក់ដី​រំលោភ​យក​ដី​មាត់​និង​ពោះ​ស្ទឹង​ក៏​កើត​មាននៅ​ចំណុច​ជាច្រើន​ទៀត​នៃ​បណ្តោយ​ស្ទឹង​សិរីសោភ័ណ​ក្នុងភូមិ​សាស្ត្រ​ក្រុង​សិរីសោភ័ណ ។​

​លោក​ហ៊ឹ​ល​រ៉ា​យ៉ា​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា​៖​អាជ្ញាធរ​និង​ជំនាញ​នឹង​ត្រូតពិនិត្យ​លម្អិត​បន្ថែមទៀត​លើ​សកម្មភាព​រំលោភ​ខាងលើ ហើយនឹង​ប្រើ​ឧបករណ៍​និយាម​ការ​ភូមិសាស្ត្រ​(GPS) ចុច​ផ្ទៀងផ្ទាត់ ។​និង​រង់ចាំ​ទទួល​អនុសាសន៍​លើ​វិធានការ​នេះ​ពី​លោក​អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​។​

​នៅ​រសៀល​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០២០ កូនប្រសារ​ប្រុស​របស់លោក​អ៊ឹង ប៊ុនហួរ បាន​ទៅ​សាលាខេត្ត ហើយ​ជួប​ខ្លី​នឹង​លោក​អភិបាលខេត្ត​។​ប៉ុន្តែ​លោក​អភិបាល​មិនបាន​និយាយ​អ្វី​ទេ​ដោយ​គ្រាន់តែ​ព្រលយ​ថា រង់ចាំ​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពិនិត្យ​ឱ្យ​ច្បាស់លាស់​សិន ។​

​លោក​ឧបនាយករដ្ឋមន្ត្រី​កែ​គឹមយ៉ាន​ប្រតិកម្ម​ទៅ​មន្ត្រី​ក៏​ឱ្យ​លោក​ស្តារ​ស្ទឹង​និង​ពង្រីក​រង្វះ​មុខទឹក​ស្ទឹង​វិញ ។​លោក​បាន​បន្តថា​៖​លុះដល់​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ​២០២០​នេះ​ក៏មាន​មន្ត្រី​មក​ផ្អាក​សកម្មភាព​គ្រឿងចក្រ​លោក​ម្តងទៀត​។​លោក​បាន​បន្តថា​៖​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ចោទប្រកាន់​លោ​កថា​បាន​ចូក​កាយ​យក​ដី​បាត​ពោះ​មាត់​និង​ចំណី​ស្ទឹង​អូរ​ផង​និង​ចាក់ដី​យក​ដី​មាត់​និង​ចំណី​ស្ទឹង​អូរ​ផង​ទើបបានជា​មន្ត្រី​ចុះទៅ​បិទ​សកម្មភាព​កម្មករ​និង​គ្រឿងចក្រ​របស់លោក​។​

​លោក​អ៊ឹង ប៊ុនហួរ​បាន​បន្តថា ៖ លោក​បានធ្វើ​ឡឥដ្ឋ​ធំ​មួយ​នៅ​ក្បាល​ស្ទឹង​ទឹកថ្លា​នោះ​ពី​ឆ្នាំ​១៩៨៩ ហើយ​បាន​កាយ​រណ្តៅ​ដី​ធ្វើ​ឥដ្ឋ ។​បន្ទាប់មក​ក៏បាន​លុប​ខ្លះ នៅ​ខ្លះ​និង​បាន​កាយ​ជម្រៅ​ស្ទឹង ។​គឺ​បើ​ដី​លោ​កនៅ​ទីនោះ បើ​មិនឱ្យ​លោក​កាយ​និង​ចាក់ដី​របស់លោក តើ​ឱ្យ​លោក ធ្វើឱ្យ​នរណា​វិញ​? ប៉ុន្តែ បើ​អាជ្ញាធរ​និង​ជំនាញ មិនឱ្យ​លោក​ធ្វើ លោក​ក៏​មិន​ហ៊ាន​ធ្វើ​ទៀត​ដែរ ? S/

​រូបថត​៖​លោក​ហ៊ឹ​ល​រ៉ា​យ៉ា​ដឹកនាំ​មន្ត្រី​អាជ្ញាធរ​ក្រុង​សិរីសោភ័ណ​ចុះ​ផ្អាក​សកម្មភាព​កាយ​និង​ចាក់ដី​យក​ក្បាល​ស្ទឹង​ស្ពាន​ទឹកថ្លា​របស់លោក​អ៊ឹង ប៊ុនហួរ​ហៅ​ហួរ​ឡឥដ្ឋ (​រូប​៖ ភ្នំ​ស្វាយ )​

ទីតាំងផ្សាយពាណិជ្ជកម្ម