ជិះ​ម៉ូតូ​បញ្ច្រាស​ហើយ​ឆ្លង​ផ្លូវ ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​បុក​ស្លាប់​ម្នាក់ រងរបួស​ធ្ងន់​ម្នាក់

147
ចែករម្លែក

ដោយ​៖​សាវ​រក្ស​/ភ្នំពេញ​៖​បុរស​ម្នាក់​បែកក្បាល​ស្លា​ប់​យ៉ាង​អាណោ​ច​អាធ័ម​បន្ទាប់ពី​ជិះ​ម៉ូតូ​បញ្ច្រាសឆ្លងផ្លូវ​ហើយ​ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​ជិះ​លឿន​ដូច​ហោះ​ជ្រុល​ទៅបុក​ពេញទំហឹង​។​ហេតុការណ៍​នេះ​កើតឡើង​កាល​យប់​ថ្ងៃ​សុក្រ ទី​០៧ ខែសីហា ឆ្នាំ​២០២០ តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ត្រង់ចំណុច​ធនាគារ​វ​ឌ្ឍ​នៈ​ចក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ ។​

​អ្វីដែល​គួរ​ចាប់អារម្មណ៍​គឺ​កា​បូ​ប​ជនរងគ្រោះ​ត្រូវបាន​ជន​ឆ្លៀតឱកាស​លួចយកទៅ​បាត់ ធ្វើឲ្យសមត្ថកិច្ច​មិនទាន់​អាច​ស្គាល់​អត្តសញ្ញាណ​សព​នៅឡើយ​។ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1FN.4528 ជិះ​តែម្នាក់ឯង​​។ ចំណែកឯ​ភាគី​ម្ខាង​ទៀត​ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក ពណ៌​ក្រហម ពាក់​ផ្លាកលេខ ភ្នំពេញ 1FQ.5567 ជិះ​តែម្នាក់ឯង​រងរបួស​ធ្ងន់​។​

​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ឃ្លី​ក ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​មានបុរស​ម្នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​សង់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ពី​លិចទៅ​កើត​ជិះ​បញ្ច្រាស​ផ្លូវ​ចរាចរ​ណ៍បត់​ស្ដាំ​ឆ្លងផ្លូវ​ត្រូវបាន​ម៉ូតូ​ឃ្លី​ក​បុក​ពេញទំហឹង​ចំពាក់​កណ្ដាល​ម៉ូតូ បណ្ដាល​ឲ្យ​ប៉ើង​ប្រមាណ​ជាង​ដប់​ម៉ែត្រ​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​យ៉ាង​អា​ណោ​ច​អាធ័ម​។​រីឯ​ភាគី​ម្ខាង​ទៀត​រងរបួស​ធ្ងន់​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​។​ម៉ូតូ​ទាំងពីរ​រង​ការខូចខាត​យ៉ាងដំណំ​ដូចគ្នា​៕R/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម