​សមាគមន៍​អតីតយុទ្ធជន​សាងសង់​ផ្ទះ​ជូន​និវត្តជន​ពលី​និង​ទីទ័លក្រ​នៅ​ស្រុក​២​ផ្សេងគ្នា​

76
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​កាលពី​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០២០​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រីមាស​សុវណ្ណ​ប្រធាន​សមាគមន៍​អ​តី​យុទ្ធជន​ខេត្តបាត់ដំបង​បាន​ចាត់​ក្រុមការងារ​២​ក្រុម​ចុះជួយ​សាងសង់​ផ្ទះ​ជូន​សមាជិក​អតីតយុទ្ធជន​ទីទ័លក្រ​ចំនួន​២​គ្រួសារ​។​

១.​សាងសង់​ផ្ទះ​ចំនួន​១​ខ្នង​មាន​ទំហំ​៤​ម៉ែត្រ​គុណ​៦​ម៉ែត្រ​ត​សំយាប​ក្រោយ​ទំហំ​៣​ម៉ែត្រ​គុណ​២.៥​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​រៀប​ការ៉ូ​បាត​និង​រៀប​ជញ្ជាំង​ឥដ្ឋ​កម្ពស់​១​ម៉ែត្រ​។​ផ្ទះ​នេះ​ជូន​ដល់​អតីតយុទ្ធជន​ឈ្មោះ​ហេង​ម៉ៅ​អត្តលេខ​SA95000588​ជា​គ្រួសារ​ពលី​ភេទ​ស្រី​អាយុ​៧៣​ឆ្នាំ​ដែលមាន​ជីវភាព​ទីទ័លក្រ​មិនមាន​ទី​ជំរក​សមរម្យ​ស្ថិតនៅ​ក្នុងភូមិ​ពោធិ​២ ឃុំ​គារ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ។​

២.១​ខ្នង​មាន​ទំហំ​៤​ម៉ែត្រ​គុណ​៦​ម៉ែត្រ​ត​សំយាប​ក្រោយ​ទំហំ​៣​ម៉ែត្រ​គុណ​២.៥​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​រៀប​ការ៉ូ​បាត​និង​រៀប​ជញ្ជាំង​ឥដ្ឋ​កម្ពស់​១​ម៉ែត្រ​។​ជូន​ដល់​អតីតយុទ្ធជន​ឈ្មោះ​យ៉ុង​យ៉ែ​ត​ជា​និវត្តជន​ភេទ​ប្រុស​អាយុ​៧២​ឆ្នាំ​ដែលមាន​ជីវភាព​ទីទ័លក្រ​ពុំមាន​ទី​ជំរក​សមរម្យ​ស្ថិតនៅ​ក្នុងភូមិ​អូរ​កំបុក​ឃុំ​ព្រែក​ខ្ពប​ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង​។​ផ្ទះ​២​គ្រូ​សារ​នេះ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ៕S/


​ ​រូប​ថ​តៈ​សមាគមន៍​អតីតយុទ្ធជន​ខេត្តបាត់ដំបង​ជួយ​សាងសង់​ផ្ទះ​ជូន​និវត្តជន​២​គ្រួសារ​

ទីតាំងផ្សាយពាណិជ្ជកម្ម