អ្នកជំនាញ ៖ ការហាមឃាត់​ TikTok និង WeChat មិនសំខាន់ចំពោះសន្តិសុខជាតិអាម៉េរិកទេ

283
ចែករម្លែក

ក្រុមអ្នកជំនាញបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃសុក្រទី៧សីហាថា ការហាមប្រាមរបស់អាម៉េរិកលើកម្មវិធីចិន TikTok និង WeChat មិនមានតម្លៃពិសេសសម្រាប់សន្តិសុខអាម៉េរិកនោះទេ ប៉ុន្តែអាចបង្កើន សម្ពាធពាណិជ្ជកម្មកាន់តែធំលើទីក្រុងប៉េកាំងនិងជួយប្រធានាធិបតីដូណាល់ត្រាំឱ្យមើលទៅតឹងតែងជាងមុន នៅពេលដែលលោកស្វះស្វែងរកអាណត្តិបន្ទាប់។

ក្នុងពេលប្រកាសអំពីការហាមប្រាមដែលនឹងចូលជាធរមានក្នុងរយៈពេល ៤៥ ថ្ងៃ លោកត្រាំបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា កម្មវិធីទូរស័ព្ទរបស់ចិន “គំរាមកំហែងដល់សន្តិសុខជាតិ គោលនយោបាយការបរទេស និងសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក”។

លោកបានអះអាងថា ការប្រមូលទិន្នន័យដោយកម្មវិធីចិនទាំងនោះ “គំរាមផ្តល់ ការអនុញ្ញាតឱ្យគណបក្សកុម្មុយនីស្តចិនទទួលបានព័ត៌មានផ្ទាល់ខ្លួននិងកម្មសិទ្ធិបញ្ញា របស់ជនជាតិអាម៉េរិក” ដែលលោកនិយាយថាអាចត្រូវបានប្រើសម្រាប់ចារកម្ម ការគំរាម និងការតាមដានជនជាតិចិននៅអាម៉េរិក។

ប៉ុន្តែក្រុមអ្នកឯកទេសខាងសន្តិសុខអ៊ីនធឺណិតនិយាយថា អត្ថប្រយោជន៍​ចំពោះការហាមឃាត់នេះគឺមានតិចតួចបំផុត ហើយមិនអាចដោះស្រាយ​ការគំរាមកំហែងបន្ទាន់ណាមួយបានឡើយ។

ពួកគេនិយាយថា ការហាមឃាត់ WeChat ពិតជាបង្កផលប៉ះពាល់ធំដល់ជនជាតិ​អាម៉េរិកាំងដើមកំណើតចិន ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិកនិងអាជីវកម្ម​ជាច្រើនដែលធ្វើការជាមួយចិន ព្រោះកម្មវិធីនេះមានសារសំខាន់សម្រាប់ទំនាក់ទំនង៕ ដោយ៖ កញ្ញាដាលីស/Ha

ការហាមឃាត់ TikTok និង WeChat មិនមានតម្លៃពិសេសសម្រាប់សន្តិសុខអាម៉េរិកនោះទេ

ទីតាំងផ្សាយពាណិជ្ជកម្ម