លោក ថោង ខុន និយាយ​អ្វីខ្លះ ក្នុង​ពិធី​រាប់​ថយក្រោយ ១.០០០ ថ្ងៃ សម្រាប់​ស៊ី​ហ្គេម នៅ​កម្ពុជា​

229
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
លោក​បណ្ឌិត ថោង ខុន បាន​មានប្រសាសន៍ថាៈ ” កន្លងមក ថ្នាក់ដឹកនាំ CAMSOC បាន​ខិតខំ​ជាខ្លាំង ដើម្បី​អនុវត្ត​ផែនការមេ ផែនទី​បង្ហាញ​ផ្លូវការ ដោយ​រួមផ្សំ​បទពិសោធន៍ ចូលរួម​ព្រឹត្តិការណ៍​ធំៗ ជាច្រើន ដើម្បី​បង្កើន​ថាមពល ឆ្ពោះទៅរក​ភាពជោគជ័យ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម នៅ​កម្ពុជា​។ ចំណែក Logo និង Mascot ក៏​ត្រូវបាន​ថ្នាក់ដឹកនាំ ធ្វើការ​ប្រជុំ​វាយតម្លៃ ជាច្រើនលើក​ផងដែរ មុន​ធ្វើការ​សម្រេច ” ។​

​លោក​ ថោង ខុន​ និង​ពិធី​រាប់​ថយក្រោយ​ ១.០០០​ ថ្ងៃ ​សម្រាប់​ស៊ី​ហ្គេម​ នៅ​កម្ពុជា​

​លោក​បណ្ឌិត ថោង ខុន អនុប្រធាន អចិន្ដ្រៃយ៍ គណៈកម្មាធិការ​ជាតិ រៀបចំ​ព្រឹត្តិការណ៍ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​ប្រកាស ជា​ផ្លូវការ ជ័យលាភី ស្លាក​សញ្ញា (Logo) និង​រូប​សត្វ​តំណាង (Mascot) សម្រាប់​ប្រើ​ផ្លូវការ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន ប៉ា​រ៉ា​ហ្គេម ឆ្នាំ ២០២៣ និង​ពិធី​រាប់​ថយក្រោយ ១.០០០ ថ្ងៃ ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ កាលពី​ល្ងាច​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ​។​

​លោក​បាន​បញ្ជាក់ថាៈ ” Logo,Mascot និង​បាវចនា (Motto) របស់​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម បាន​ឆ្លងកាត់​កិច្ចប្រជុំ វាយតម្លៃ​ជាច្រើនលើក រហូតដល់​ថ្ងៃទី ២ ខែកក្កដា ទើប​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ សម្រេច​ជ្រើសរើស​ស្នាដៃ ចុងក្រោយ​របស់​បេក្ខជន​ម្នាក់ និង​បេ​ក្ខ​នារី​ម្នាក់ ព្រមទាំង​សម្រេច​ជ្រើសរើស បាវចនា [ កីឡា​រត់​ក្នុង​សន្ដិភាព – SPORT LIVE IN PEACE ] ដើម្បី​គោរព​ជូន​សម្ដេច​តេ​ជោ នាយករដ្ឋមន្ដ្រី ធ្វើការ​ពិនិត្យ និង​សម្រេច​ចុងក្រោយ ហើយ​សម្ដេច​តេ​ជោ បានសម្រេច​ផ្លូវការ កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០ កន្លងទៅ ” ។​

​អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC បាន​បន្ថែមថាៈ ” ឥឡូវនេះ យើង​នៅសល់​ពេល ១.០០០ ថ្ងៃ​ទៀត​ប៉ុណ្ណោះ ក្នុងការ​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២៣ ។ រយៈពេល ១.០០០ ថ្ងៃ ជា​ពេលវេលា​ដ៏​សំខាន់ ក្នុង​យុទ្ធនាការ ត្រៀមលក្ខណៈ​សម្បត្តិ ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដោយ​ត្រូវ​ពង្រឹងស្មារតី សាមគ្គីភាព​ផ្ទៃក្នុង ការយោគយល់​គ្នា និង​ភាពចុះ​សម្រុង ប្រទាក់ក្រឡា រវាង​គណៈកម្មការ​ជំនាញ និង​ភាគី​ពាក់ព័ន្ធ ដោយ​ជម្នះ​រាល់​ឧបសគ្គ​រាំងស្ទះ ដល់​ដំណើរ​ឆ្ពោះ ទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ទាំងអស់គ្នា ” ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម