ការសាកល្បងព្យាបាលនៅដំណាក់កាលដំបូងសម្រាប់វ៉ាក់សាំងកូវីដ១៩ចាប់ផ្តើមនៅសិង្ហបុរី

345
ចែករម្លែក

ការសាកល្បងព្យាបាលនៅដំណាក់កាលដំបូងសម្រាប់វ៉ាក់សាំងកូវីដ១៩បានចាប់ផ្តើមនៅប្រទេសសិង្ហបុរី ជាមួយការចាក់វ៉ាក់សាំងដំបូងគេរំពឹងផ្តល់ឱ្យអ្នកស្ម័គ្រចិត្តនៅសប្តាហ៍ក្រោយ។

ក្រុមគ្រូពេទ្យនិងអ្នកស្រាវជ្រាវកំពុងពិនិត្យអ្នកស្ម័គ្រចិត្តដើម្បីធានាថា ពួកគេស័ក្តិសមសម្រាប់ការព្យាបាលសាកល្បង ដែលរំពឹងបន្លាយពេលរហូតដល់ខែតុលា។

អង្គភាពស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ SingHealth ជាអ្នកមើលការខុសត្រូវលើការសាកល្បងវ៉ាក់សាំងនេះ។

ដោយមានឈ្មោះថា Lunar-Cov19 វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដោយសាលាវេជ្ជសាស្ត្រ Duke-NUS និងក្រុមហ៊ុនឱសថអាម៉េរិក Arcturus Therapeutics ។

ជំនួយការសាស្រ្តាចារ្យ លោកស្រី ជេននី ឡូវ ជាអនុប្រធានផ្នែកព្យាបាលនិងវិទ្យាសាស្ត្រនៃអង្គភាព SingHealth បានប្រាប់វេបសាយព័ត៌មាន The Straits Times កាលពីសុក្រទី៧សីហាថា អ្នកស្ម័គ្រចិត្តជាង ២៥០ នាក់បានបង្ហាញខ្លួនសម្រាប់ការសាកល្បងព្យាបាល។

មនុស្សប្រហែល ១០០ នាក់នឹងចូលរួមក្នុងការព្យាបាលសាកល្បងនេះ។ អ្នកស្ម័គ្រចិត្តមានអាយុពី ២០ ទៅ ៥០ ឆ្នាំ។

លោកស្រីជេននីបានបន្ថែមថា “ខណៈការព្យាបាលសាកល្បងត្រូវបានបើកសម្រាប់អ្នកស្ម័គ្រចិត្តចាប់ពីអាយុ ២១ ឆ្នាំដល់ ៨០ ឆ្នាំ យើងនៅតែបន្តស្វែងរកអ្នកចូលរួមបន្ថែមទៀតជាពិសេសក្រុមមនុស្សចាស់”៕ ដោយ៖ កញ្ញាដាលីស

ការសាកល្បងវ៉ាក់សាំងកូវីដ១៩ដំណាក់កាលដំបូងចាប់ផ្តើមនៅសិង្ហបុរីកាលពីថ្ងៃសុក្រ

ទីតាំងផ្សាយពាណិជ្ជកម្ម