អា​ឡិ​ក​ស៊ី​ស សាន​ឆេស សម្រេច​កិច្ចព្រមព្រៀង​លេង​បី​ឆ្នាំ​ជាមួយ​ក្លឹប Inter Milan

170
ចែករម្លែក

កីឡាករ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) ជា​កីឡាករ​មិនសូវមាន​សំណាង​របស់​ក្លឹប Manchester United នៅ​ទីបំផុត​បានសម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ជា​អចិន្ត្រៃយ៍​ទៅ​ក្លឹប Inter Milan ហើយ​។​
​ ​
​សាន​ឆេស បាន​ផ្ទេរ​ពី​ក្លឹប United មក​ចូលរួម​ជាមួយ​ក្លឹប Inter Milan ក្នុង​កិច្ចសន្យាខ្ចី​ជើង​កាលពី ខែសីហា​ឆ្នាំមុន ហើយ​ក្លឹប​នៅ​ក្របខណ្ឌ Serie A នេះ​ចង់បាន​កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ លេង​ក្នុង​កិច្ចសន្យា​អចិន្ត្រៃយ៍​។​
​ ​
​លោក ហ្គី​សេប​ប៉េ ម៉ា​រ៉ូ​តា (Giuseppe Marotta) ជា​នាយក​ប្រតិបត្តិ​ក្លឹប Inter Milan បាន​បង្ហើប ប្រាប់​កាលពី​ថ្ងៃ​ពុធ​ថា ពួកគេ​នឹង​ប្រកាសថា សាន​ឆេស ជា​កីឡាករ​របស់ខ្លួន​។​
​ ​
​ក្លឹប​យក្ស​អ៊ីតាលី​នេះ បានប្រកាស​ជា​ផ្លូវការ​ថា សាន​ឆេស បាន​ចុះ​កិច្ចព្រមព្រៀង​លេង​រយៈ ពេល​៣​ឆ្នាំ ដោយ​បញ្ចប់​រយៈពេល​ដ៏​ខកចិត្ត​នៅ​ពហុកីឡាដ្ឋាន Old Trafford ។​
​ ​
​សាន​ឆេស ជា​អតីត​ខ្សែប្រយុទ្ធ Arsenal រកបាន​៤​គ្រាប់​ក្នុងការ​បង្ហាញមុខ​២៩​លើក​នៅ​គ្រប់ការ ប្រកួត​សម្រាប់​ក្រុម Inter Milan នៅ​រដូវ​កាល​នេះ និង​បាន​បង្ហាញមុខ​នៅក្នុង​ការប្រកួត​ឈ្នះ​ក្រុម Getafe កាលពី​យប់​ថ្ងៃ​ពុធ​ផងដែរ​។​
​ ​
​សាន​ឆេស នឹង​លេង​ជា​ដៃគូ​ជាមួយ​អតីត​មិត្ត​រួម​ក្រុម រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) នៅ​ពហុ កីឡាដ្ឋាន San Siro នៅពេល​កីឡាករ​រូបនេះ​មកដល់​កាលពី​រដូវក្តៅ​ឆ្នាំ​២០១៩៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez)

ទីតាំងផ្សាយពាណិជ្ជកម្ម