វី​ល​លៀន ទទួល​កិច្ចសន្យា ជាមួយ ប្រាក់​ឈ្នួល​១០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​

173
ចែករម្លែក

តាម​ព័ត៌មាន​ថា វី​ល​លៀន (Willian) បាន​យល់ព្រម​ទទួលយក​កិច្ចសន្យា​លេង​បី​ឆ្នាំ​ដែលមាន ប្រាក់​ឈ្នួល ១០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​ជាមួយ​ក្លឹប Arsenal ។​
​ ​
​កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ​បាន​ជាប់គាំង​ក្នុង​កិច្ចចរចា​ជុំវិញ​លក្ខខណ្ឌ​ថ្មី ដើម្បី​បន្ត​នៅ​ពហុ កីឡាដ្ឋាន Stamford Bridge ប៉ុន្តែ​បានសម្រេច​ចិត្ត​ចាកចេញ បន្ទាប់ពី​ក្លឹប Chelsea បដិសេធ មិន​ផ្តល់​កិច្ចសន្យា​រយៈពេល​វែង​។ ក្លឹប Chelsea បានផ្តល់​កិច្ចសន្យា​លេង​ពីរ​ឆ្នាំ ប៉ុន្តែ​កីឡាករ រូបនេះ​ចង់បាន​កិច្ចសន្យា​លេង​បី​ឆ្នាំ​។​
​ ​
​លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) អន្ទះសា​ចង់​រក្សាទុក វី​ល​លៀន ប៉ុន្តែ​ក្លឹប Arsenal បាន​ហក់​ចូល​និង​ផ្តល់​កិច្ចសន្យា​លេង​បី​ឆ្នាំ​។​
​ ​
​តាម​ព័ត៌មាន​ថា កិច្ចព្រមព្រៀង​ផ្ទេរ​នេះ​នឹងត្រូវ​ប្រកាស​ជា​ផ្លូវការ​ដោយ​ភាគី​ទាំងពីរ​នៅ​ចុង ខែ​នេះ​។ គេ​និយាយថា គ្រូបង្វឹក ឡាំ​ផាត ថែមទាំង​បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​របស់​ក្លឹប Chelsea បញ្ចប់​បញ្ហា​នៅ​ជុំវិញ​ការបន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​កីឡាករ វី​ល​លៀន ផងដែរ​។​
​ ​
​តំណាង​របស់ វី​ល​លៀន ថ្មីៗ​នេះ​បាន​អះអាងថា ក្លឹប​ចំនួន​៥​បាន​ប្រជែង​គ្នា ដើម្បី​តថ្លៃ​យក​ខ្សែ បម្រើ​ស្លាប​រូបនេះ​។ ក្លឹប​ធំ​ពីរ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ក៏​ចាប់អារម្មណ៍​នឹង​កីឡាករ​រូបនេះ​ដែរ ហើយ​ក្លឹប Everton គឺជា​ក្លឹប​មួយ​ក្នុងចំណោម​ក្លឹប​នោះ​។
​ ​
​វី​ល​លៀន បាន​លើក​ពាន​ជើងឯក​ពីរលើក ពាន FA Cup ពាន EFL និង​ពាន Europa League ផងដែរ​នៅ​ក្លឹប Chelsea ។​
​ ​
​ព័ត៌មាន​នេះ​កើតមាន​តែមួយ​ថ្ងៃ បន្ទាប់ពី​ក្លឹប Arsenal ប្រកាស​កាត់បន្ថយ​ក្រុមការងារ​៥៥​នាក់​។ វិធានការ​នេះ​រង​ការរិះគន់​ច្រើន ប៉ុន្តែ​វា​គឺជា​ការចាំបាច់ ដើម្បី​នាំយក​កីឡាករ​ថ្មី​បន្ថែមទៀត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

វី​ល​លៀន (Willian)

ទីតាំងផ្សាយពាណិជ្ជកម្ម