Tottenham ដាក់សំណើ​ផ្ទេរ​ថ្មី​២០​លាន​ផោន​សម្រាប់ ព្យែ​រ អេ​មី​ល ហូប​ជើ​ក​

227
ចែករម្លែក

កីឡាករ ព្យែ​រ អេ​មី​ល ហូប​ជើ​ក (Pierre Emile Hojbjerg) ទទួលបាន​ការអនុញ្ញាត​ដើម្បី​សម្រេច កិច្ចព្រមព្រៀង​ផ្ទេរ​ទៅ​ក្លឹប Tottenham បន្ទាប់ពី​ពួកគេ​បាន​ឆ្លើយតប​ទៅតាម​តម្លៃ​របស់​ខ្សែបម្រើ រូបនេះ​។​
​ ​
​ក្លឹប Southampton ក៏បាន​យល់ព្រម​ជាមួយ​ក្លឹប Spurs ក្នុង​កិច្ចព្រមព្រៀង​ដាច់ដោយ ឡែក​១២ លាន​ផោន​សម្រាប់​ខ្សែការពារ​ស្តាំ ខាយ វ៉ក​ឃ័​រ ភី​ធើ (Kyle Walker Peters) ផងដែរ​។​
​ ​
​ក្លឹប Spurs ចាប់អារម្មណ៍​នឹង ហូប​ជើ​ក យូរ​មកហើយ ហើយ​មាន​ទំនុកចិត្ត​ថា នឹង​អាច​យក ឈ្នះ​ក្លឹប Everton ក្នុងការ​ផ្ទេរ​កីឡាករ​រូបនេះ​ដោយ​ដឹងថា កីឡាករ​រូបនេះ​ចង់​ផ្ទេរ​មកលេង​នៅ ក្លឹប​ភាគ​ខាងជើង​ទីក្រុង​ឡុង​ដ៍​នេះ​។​
​ ​
​ហូប​ជើ​ក វ័យ​២៥​ឆ្នាំ​ដែល​បាន​ព្រមព្រៀង​ទទួលយក​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ជាមួយ​ក្លឹប Spurs និង​រំពឹងថា នឹង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ នៅសល់​កិច្ចសន្យា លេង​១​ឆ្នាំ ទៀត​ជាមួយ​ក្លឹប Southampton ប៉ុន្តែ​បានបញ្ជាក់​ច្បាស់​ថា ខ្លួន​នឹងមិន​បន្ត​កិច្ច​ព្រម ព្រៀង​លេង​នោះទេ ដោយសារ​ចង់​ចូលរួម​ជាមួយ​ក្លឹប​ធំ​ជាង​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ព្យែ​រ អេ​មី​ល ហូប​ជើ​ក (Pierre Emile Hojbjerg)

ទីតាំងផ្សាយពាណិជ្ជកម្ម