Everton ផ្តោតលើ​ការផ្ទេរ​ខ្សែការពារ ឌី​អូ​ហ្គោ ដា​ឡូត ១០​លាន​ផោន

226
ចែករម្លែក

គ្រូបង្វឹក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti) របស់​ក្លឹប Everton បាន​បង្វែរ​ចំណាប់អារម្មណ៍ របស់ខ្លួន​មកលើ​កីឡាករ ឌី​អូ​ហ្គោ ដា​ឡូត (Diogo Dalot) ក្នុង​កិច្ចប្រឹងប្រែង​ពង្រឹង​ជម្រើស ការពារ​របស់លោក​។​
​ ​
​ខ្សែការពារ​វ័យ​២១​ឆ្នាំ​រូបនេះ​មិនសូវ​ទទួលបាន​ការគាំទ្រ​ទេ ហើយ​អាច​នឹង​ជា​កីឡាករ​ម្នាក់​ដែល ត្រូវ​ជម្រុះ​ចេញ ដើម្បី​បង្កើន​ថវិកា​សម្រាប់​ក្លឹប Manchester United ក្នុងការ​ជ្រើសរើស​កីឡាករ​ថ្មី នៅ​រដូវក្តៅ​នេះ​។​
​ ​
​លោក អែន​សេ​ឡូត​ទី អាច​នឹងដាក់​សំណើ​ផ្ទេរ ១០​លាន​ផោន​សម្រាប់ ដា​ឡូត ខណៈ​លោក​ស្វះ ស្វែងរក​អ្នក​ជំនួស ស៊ី​មូស ខូ​ឡេ​មែន (Seamus Coleman) ។​
​ ​
​ដា​ឡូត មិនបាន​បង្ហាញមុខ អំឡុងពេល​ក្រុម United ប្រកួត​ឈ្នះ​ក្រុម LASK នៅ​ក្របខណ្ឌ Europa League កាលពី​ថ្ងៃ​ពុធ​នោះទេ ហើយ​នៅពេលនេះ ប្រហែលជា​ត្រូវ​លេង​ក្នុង​ប្រកួត ចុងក្រោយ​សម្រាប់​ក្លឹប​នេះហើយ​។​
​ ​
​តាម​ព័ត៌មាន​ថា ក្លឹប Barcelona ក៏​ចាប់អារម្មណ៍​ចង់​ដាក់សំណើ​ផ្ទេរ​កីឡាករ ដា​ឡូត ផងដែរ​។ ក្លឹប Barcelona អន្ទះសា​ចង់បាន ដា​ឡូត កាលពី​ឆ្នាំ​២០១៨ នៅពេល​កីឡាករ​រូបនេះ​ធ្វើ​បានល្អ អំឡុងពេល​លេង​នៅ​ក្លឹប Porto ប៉ុន្តែ​ត្រូវ​ក្រុម United ដណ្តើមបាន​ក្នុងតម្លៃ​១៩​លាន​ផោន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ឌី​អូ​ហ្គោ ដា​ឡូត (Diogo Dalot)

ទីតាំងផ្សាយពាណិជ្ជកម្ម