​ផ្ដល់​អំណោយ​ជូន​ពលរដ្ឋ​រងគ្រោះ​និង​ចាស់ជរា​ក្រីក្រ​៣១០​គ្រួសារ​មកពី​ស្រុក​ចំនួន​២

91
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាប​:​កាលពី​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០២០​នៅ​ស្រុក​ប្រាសាទបាគង​និង​ស្រុក​ជីក្រែង​ខេត្តសៀមរាប​មាន​រៀបចំ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​និង​ចាស់ជរា​ក្រីក្រ​នៅតាម​សហគមន៍​ចំនួន​៣១០​គ្រួសារ​។​ពួគគាត់​មកពី​ស្រុក​ប្រាសាទបាគង​និង​ស្រុក​ជីក្រែង​បានទទួល​អំណោយ​របស់​មន្ទីរ​សង្គម​កិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​ខេត្ត​ដោយមាន​ការចូលរួម​ពី​លោក​ពិន​ប្រាកដ​អភិបាលរង​ខេត្តសៀមរាប​។​

លោក​ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​បានលើកឡើង​ថាៈ​ដោយមាន​ការយកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​។​សម្ដេច​តែងតែ​យកចិត្តទុកដាក់​លើ​សុខទុក្ខ​ប្រជាពលរដ្ឋ​ជាពិសេស​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​និង​ជន​ចាស់ជរា​ក្រីក្រ​ក្នុង​សហគមន៍​។​សម​តាម​ទិស​ពាក្យស្លោក​«​មិន​ទុក​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​អត់​អាហារ​ទេ » ។

លោក ពិន ប្រាកដ បាន​លើកឡើងថា​៖​រាជរដ្ឋាភិបាល កម្ពុជា​តាមរយៈ ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ដែល​មន្ទី​ត​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​ខេត្ត​បាន​សហការ​ជា​មួ​រដ្ឋបាលខេត្ត​និង​រដ្ឋបាល​ស្រុក​ទាំងពីរ​ដើម្បី​រៀបចំ​នូវ​កម្មវិធី​ផ្ដល់​អំណោយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ក្នុង​ឆ្នាំ​២០២០ នេះ ។​

​លោក​បាន​បន្តថា​រដ្ឋបាល​ខេត្ត​ក៏ដូចជា​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​បាន​នាំ​អំណោយ​របស់​រាជរដ្ឋាភិបាល​ចែកជូន​បងប្អូន​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ក្នុងស្រុក​ចំនួន​ពីរ​គឺ​ស្រុក​ប្រាសាទបាគង​និង​ស្រុក​ជីក្រែង​។​សម្រាប់​ស្រុក​ប្រាសាទបាគង​មានគ្រួសារ​ចំនួន​១១៥​គ្រួសារ​។​ស្រុក​ជីក្រែង​សរុប​ចំនួន ១៩៥​គ្រួសារ ដោយ​ក្នុង មួយ​គ្រួសារ​ទទួល បានជា​អង្ករ​,​មី​,​ប៊ីចេង​,​ទឹកស៊ីអ៊ីវ​និង​ត្រីខកំប៉ុង​៕S/

​រូបភាព​: ផ្ដល់​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ជន​ចាស់ជរា​ក្រីក្រ ចំនួន ៣១០​គ្រួសារ​មកពី​ស្រុក​ប្រាសាទបាគង​និង​ស្រុក​ជីក្រែង​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម