​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ៖ ស្លាក​សញ្ញា និង​រូប​សត្វ​តំណាង ជា​មរតក​របស់​ស៊ី​ហ្គេម​នេះ គឺជា​កម្មសិទ្ធិបញ្ញា របស់ CAMSOC

289
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់ CAMSOC បាន​ថ្លែងថា​៖ ” Logo និង Mascot ដែលជា​មរតក​របស់​ស៊ី​ហ្គេម​នេះ គឺជា​កម្មសិទ្ធិបញ្ញា​រប​ស់ CAMSOC ដែល​មិន​អាចមាន​ជន​ណា បុគ្គល​ណា ក្រុម​ណា ឬ​ក្រុមហ៊ុន​ឯន​ជន​ណា យក​ប្រើ​ដោយ​គ្មាន​ការអនុញ្ញាត​ពី CAMSOC បានឡើយ ព្រោះ CAMSOC បាន​ស្នើសុំ​ក្រសួងពាណិជ្ជកម្ម ចុះបញ្ជី​កម្មសិទ្ធិបញ្ញា រួចហើយ ” ។​

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់

​សម្ដេច​ពិជ័យ​សេនា បាន​មានប្រសាសន៍​បែបនេះ នៅក្នុង​ឱកាស​អញ្ជើញ ចូលរួម​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ ជ័យលាភី ស្លាក​សញ្ញា (Logo) និង​រូប​សត្វ​តំណាង (Mascot) សម្រាប់​ប្រើ​ផ្លូវការ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ និង​ពិធី​រាប់​ថយក្រោយ ១០០០ ថ្ងៃ ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ កាលពី​ល្ងាច ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ​។​

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បានចាត់ទុក Logo និង Mascot នេះ គឺជា​ទ្រព្យសម្បត្តិ​មរតក​ស៊ី​ហ្គេម ដែល​មិន​អនុញ្ញាត ឲ្យ​បុគ្គល​ណា ប្រើប្រាស់ ដោយ​គ្មាន​ការអនុញ្ញាត​ពី CAMSOC ឡើយ​។ សម្ដេច​ប្រធាន CAMSOC បាន​គូសបញ្ជាក់ថាៈ ” ដោយ​ទទួលបាន​ការឯកភាព ពី​រាជរដ្ឋាភិបាល CAMSOC បានធ្វើ​ដំណើរ​យ៉ាង​ស្វាហាប់ និង​សម្រេចបាន​សមិទ្ធផល​ការងារ ធំៗ​ជាច្រើន ជាក់ស្ដែង ការជ្រើសរើស​ទ្រព្យសម្បត្តិ មរតក​ស៊ី​ហ្គេម “SEA Games Property” គឺ Logo, Mascot និង​បាវចនា ដើម្បី​ចាប់ផ្ដើម​យុទ្ធនាការ ផ្សព្វផ្សាយ​ស៊ី​ហ្គេម បង្កើន​គុន​តម្លៃ​ស៊ី​ហ្គេម និង​ដាក់​វត្ថុ​តំណាង ទាំងបី​នេះ ប្រើ​ជា​ប្រយោជន៍ នៃ​ការធ្វើ​ទីផ្សារ​កីឡា និង​ស្វែងរក​ការឧបត្ថម្ភ​គាំទ្រ ជួយ​ដល់​ដំណើរការ ស៊ី​ហ្គេម​ទាំងមូល​”​។​

​លោក នាង វិសាល ជា​បេក្ខជន​ជ័យលាភី Logo និង​កញ្ញា លី គឹម​អាន ជា​បេ​ក្ខ​នារី ជ័យលាភី Mascot

​សម្ដេច​ពិជ័យ​សេនា បាន​សង្កត់ធ្ងន់ថា​៖ ” Logo និង Mascot ដែលជា​មរតក របស់​ស៊ី​ហ្គេម​នេះ គឺជា​កម្មសិទ្ធិបញ្ញា​រប​ស់ CAMSOC ដែល​មិន​អាចមាន​ជន​ណា បុគ្គល​ណា ក្រុម​ណា ឬ​ក្រុមហ៊ុន​ឯន​ជន​ណា យក​ប្រើ​ដោយ​គ្មាន​ការអនុញ្ញាត​ពី CAMSOC បានឡើយ ព្រោះ CAM SOC បាន​ស្នើសុំ​ក្រសួងពាណិជ្ជកម្ម​ចុះ បញ្ជី​កម្មសិទ្ធិបញ្ញា រួចហើយ ” ។ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​អំពាវនាវ ឲ្យ​ចូលរួម​ថែរក្សា និង​ការពារ​កម្មសិទ្ធិបញ្ញា នៃ Logo និង Mascot ដែលជា​មរកត​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​ឲ្យ​ខាន​តែ​បាន​។​

​ចំពោះ​ម្ចាស់​ជ័យលាភី Logo និង Ma scot ដែល​ប្រកាស​ជ័យលាភី​នោះ គឺ​លោក នាង វិសាល ជា​បេក្ខជន​ជ័យលាភី Logo និង​កញ្ញា លី គឹម​អាន ជា​បេ​ក្ខ​នារី ជ័យលាភី Mascot ហើយ​អ្នក​ទាំងពីរ បានទទួល​រង្វាន់ លើកទឹកចិត្ត​ដ៏​ច្រើន ទី​១ -​ទទួលបាន​ប្រាក់រង្វាន់ ៥.០០០ ដុល្លារ​ស្មើគ្នា​, ទី​២-​ទទួលបាន​សិទ្ធិ ក្លាយជា​អគ្គរដ្ឋទូត​សុ​ឆន្ទៈ (Good Will Games Ambassador) ស៊ី​ហ្គេម ឆ្នាំ​២០២៣, ទី​៣-​ទទួលបាន​សិទ្ធិ ទស្សនាការ​ប្រកួត គ្រប់​ប្រភេទ​កីឡា និង​ពិធី​បើក​-​បិទ នៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ និង​ទី​៤-​ត្រូវបាន​ចុះ ឈ្មោះ ក្នុង​បញ្ជី​មរតក SEA Games Legacy ៕V

ពិធី​រាប់​ថយក្រោយ ១.០០០ ថ្ងៃ សម្រាប់​ស៊ី​ហ្គេម នៅ​កម្ពុជា​

ទីតាំងផ្សាយពាណិជ្ជកម្ម