​នាំយក​ធុង​ចម្រោះ​ទឹក​ចែកជូន​ពលរដ្ឋ​ក្រីក្រ​នៅ​ស្រុក​ត្រាំកក់​

85
ចែករម្លែក

ដោយ​ច័ន្ទ​គារ​/​តាកែវ​:​នៅ​ព្រឹក​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០២០​នេះ​ឧ​ត្ត​ម​សេនីយ៍​ទោ​ខេង​រ៉ា​បាន​នាំយក​ធុង​ចម្រោះ​ទឹក​ចំនួន​៧​ធុង​ចែកជូន​ប្រជា​ពលរ​ដ្ខ​ក្រីក្រ​នៅ​ឃុំ​ជាងទង​ស្រុក​ត្រាំកក់​ខេត្តតាកែវ​។​ឧ​ត្ត​ម​សេនីយ៍​ទោ​ខេង រ៉ា បាន​មានប្រសាសន៍ថា ធុង​ចម្រោះ​ទឹក​នេះ​គឺជា​អំណោយ​របស់​លោកយាយ​ឈ្មោះ Mary Scholten​រស់នៅ​សហរដ្ឋអាមេរិក​។​លោកយាយ​រើស​អេតចាយ​លក់​សន្សំ​លុយ​ទិញ​របស់របរ​យកមក​ចែកជូន​ប្រជាជន​ក្រីក្រ​នៅ​កម្ពុជា ។​

​លោក​បាន​បន្តថាៈ​ការផ្តល់ជូន​នៅ​ធុង​ចម្រោះ​ទឹក​នេះ​គឺ​តាម​ការស្នើសុំ​របស់លោក​មេឃុំ​ជាងទង​ដើម្បី​បែងចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះខាត​ក្នុង​ឃុំ​ជាងទង​។​លោក​បាន​បញ្ជាក់ថា​ធុង​ចម្រោះ​ទឹក​នេះ​គឺ​វា​បាន​ចម្រោះ​ទឹកស្អាត​ដើម្បី​ថែរក្សា​និង​អនាម័យ​ដល់​សុខភាព​របស់​យើង​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម