អត្ត​ព​លិ​ក​កីឡា​ប៉េតង់​៥៥​ក្រុម​ចូលរួម​ប្រកួត​កីឡា​ប៉េតង់​ដណ្តើម​ពានរង្វាន់ ស សុខា​នៅ​ខេត្តព្រៃវែង​

256
ចែករម្លែក


ដោយ​៖​រ៉ូ​ហ្សា​/​ព្រៃវែង​៖​នា​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០ លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង និង​លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន​និង​កីឡា​ចូលរួម​ពិធី​បើក​កម្មវិធី​ប្រកួត​កីឡា​ប៉េតង់​ដណ្តើម​ពានរង្វាន់ ស សុខា ឆ្នាំ​២០២០ នៅ​ទីលាន​ប្រកួត​គណបក្ស​ខេត្តព្រៃវែង​។​


​លោក ជា សុ​មេធី បាន​មានប្រសាសន៍​នាឱកាស​នោះ​ថា យោងតាម​របាយការណ៍ លោក ប៉ាវ សុធី ប្រធាន​គណៈកម្មាធិការ​បច្ចេកទេស​រៀបចំ​ការ​ប្រកួត កីឡាករ​ដែល​ចូលរួម​ការប្រកួត​មាន​ចំនួន​សរុប​កើន​ជាង​ឆ្នាំមុនៗ​រហូតដល់​៥៥​ក្រុម ក្នុងនោះ​មា​នស​.​ស​.​យ​.​ក​. ខេត្តព្រៃវែង ចំនួន​៧​ក្រុម សរុប​ចំនួន​កីឡាករ​២២០​នាក់​ទូទាំង​ខេត្តព្រៃវែង​។ លោក​អភិបាល​ខេត្តព្រៃវែង​បាន​សម្តែង​នូវ​ការកោតសរសើរ អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុម​កីឡាករ​ដែល​ចូលរួម​ប្រកួត​នាពេលនេះ​។​


​ទន្ទឹមនឹងនោះ លោ​កស សុខា ក៏បាន​មានប្រសាសន៍​ដែរ​ថា វិស័យ​កីឡា​ប៉េតង់​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​សិក្សា សម្រាប់​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ផង និង​ដើម្បី​ជ្រើសរើស​កីឡាករ កីឡា​ការី​នី ដែលមាន​សមត្ថភាព ទេពកោសល្យ និង​បច្ចេកទេស​ល្អៗ យកទៅ​ចូលរួម​ប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា នៅ​ថ្នាក់ជាតិ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា គ្រោង​នឹង​រៀបចំ​ធ្វើ​នៅពេល​ឆាប់ៗ​ខាងមុខនេះ​៕R


ទីតាំងផ្សាយពាណិជ្ជកម្ម