​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​

116
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាប​:​ជនសង្ស័យ​ម្នាក់​ដែល​ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រើប្រាស់​កាំបិត​ខ្វែវ​ភ្ជង់​ក​ជនរងគ្រោះ​គំរាម​យក​យកប្រាក់​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​ភ្លាមៗ​ក្រោយពី​ធ្វើ​សកម្មភាព​រួច​។​ករណីនេះ​បានកើត​ឡើង​ស្ថិតនៅ​ភូមិ​បុស្ស​ក្រឡាញ់​សង្កាត់​ជ្រាវ​ក្រុង​សៀមរាប​ខេត្តសៀមរាប កាលពី​ល្ងាច​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០២០​។​

​លោក​វរសេនីយ៍ទោ​នួន​ស​ក្កិ​ចំរើន​រិ​ទ្ធ​អធិការរង​នគរបាល​ក្រុង​សៀមរាប​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​និយាយថាៈ​ជនសង្ស័យ​មានឈ្មោះ​ធី​ម៉េង​ហុង​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​ជាងដែក​រស់នៅ​ភូមិ​គោកធ្លក ឃុំ​ក​ណ្ដែ​ក​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​។​ចំណែក​ជនរងគ្រោះ​មានឈ្មោះ​ឃន់​ស៊ី​ភេទ​ស្រី​អាយុ​៣៦​ឆ្នាំ​មុខរបរ​គ្រូបង្រៀន​រស់នៅ​ភូមិ​បុស្ស​ក្រឡាញ់​សង្កាត់​ជ្រាវ​ក្រុង​សៀមរាប​ខេត្តសៀមរាប ។​

​លោក​បាន​បន្តថាៈ​ក្រោយពី​សួរនាំ​ជនសង្ស័យ​បាន​សារភាពថា​រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​ដូច​ការប្តឹង​ចោទប្រកាន់​ពិតមែន​។​ដោយឡែក​យើង​ពុំទាន់​បានធ្វើ​តេស្ត​រកសារ​ធាតុ​ញៀន​លើ​ខ្លួន​ជនសង្ស័យ​នៅឡើយ​ទេ​រង់ចាំ​ថ្ងៃស្អែក​។​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម