វៀតណាម​ប្រឈម​ការរីក​រាលដាល​ខ្ពស់​នៅ​ពេល​ជាង​៤០​នាក់​ទៀត​ឆ្លងកូវី​ដ​១៩

250
ចែករម្លែក

​ហានិភ័យ​នៃ​ការ​ឆ្លងកូវី​ដ​១៩​ជាទូទៅ​មាន​ខ្ពស់​ណាស់​នៅ​វៀតណាម នេះ​បើ​តាម​ការអះអាង​របស់​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​នេះ​កាលពី​ថ្ងៃ​សុក្រ​ទី​០៧​សីហា បន្ទាប់​ពី​ការផ្ទុះ​ជំងឺ​នេះ​ជា​ថ្មី​នៅ​ក្រុង​ដា​ណាំង​ភាគ​​កណ្តាល​កាលពី​ចុង​ខែ​មុន​(២៥​កក្កដា​)​បានបញ្ចប់​ការ​លែង​មាន​ការឆ្លង​វីរុស​កូរ៉ូណា​នៅក្នុង​ស្រុកអ​ស់​ពេល​ជា​ង​៣​ខែ​។​

​លោក​ង្វៀន សួន ហ្វ៊ុក បាន​និយាយថា​«​ហានិភ័យ​នៃ​ការឆ្លង​ក្នុង​សហគមន៍​ខ្ពស់​ណាស់ ដោយ​ទាមទារ​ការប្តេជ្ញាចិត្ត សាមគ្គីភាព​និង​ការទទួលខុសត្រូវ​បន្ថែម​ទៀត​ចេញ​ពី​ប្រព័ន្ធ​នយោបាយ ដើម្បី​ចាត់វិ​​ធាន​ការ​មាំទាំ​និង​ការតាំង​ចិត្ត​ខ្លាំង​ឡើង នៅ​២​សប្តាហ៍​ខាង​មុខ​»​។​

​ការព្រមាន​ចេញពី​មេដឹកនាំ​វៀតណាម​កើត​ឡើង​នៅ​ពេល​អាជ្ញាធរ​សុខាភិបាល​ប្រទេស​នេះ​បាន​ប្រកាស​អំពី​ការ​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ចំនួន​៣៧​នាក់​ទៀត​កាលពី​ថ្ងៃ​សុក្រ និង​៥​នាក់​ទៀត​កាលពី​ថ្ងៃ​​សៅរ៍​ទី​៨​សីហា ដែល​នាំ​អោយ​ចំនួន​អ្នក​កើត​ជំងឺ​នេះ​សរុប​នៅ​វៀតណាម​ឡើងដល់​៧៨៩​នាក់ និង​១០​នាក់​ស្លាប់​។​

​ដា​ណាំង​បាន​អះអាង​រកឃើញ​អ្នក​ឆ្លង​ជាង​២០០​នាក់​ចាប់​តាំងពី​វីរុស​កូរ៉ូណា​ផ្ទុះ​នៅ​ទីនោះ​កាលពី​ចុង​ខែ​មុន​តែ​អាជ្ញាធរ​បាន​និយាយថា​ស្ថានភាព​នៅ​ដា​ណាំង​«​ស្ថិត​ក្រោម​ការគ្រប់គ្រង​»​និង​ការផ្ទុះ​ជំងឺ​នេះ​ទំនងជា​នឹង​ឡើង​ដល់​កំពូល​ហើយ​ធ្លាក់​វិញ​នៅ​១០​ថ្ងៃ​ខាងមុខ​។​

​លោក​ហ្វ៊ុក​និយាយថា ការធ្វើតេ​ស្តិ៍​រក​វីរុស​ដ៏រ​ហ័ស​និងត្រូវៗ​ជា​កក្តា​សំខាន់​សំរាប់​បញ្ឈប់​ការរីក​រាលដាល នៅពេល​អាជ្ញាធរ​ក្រុង​ហាណូយ បាន​ចាប់ផ្តើម​ធ្វើតេស្តិ៍​ឡើងវិញ​លើ​អ្នកទើប​វិល​មក​ពី​ដំណើរទេស​ច​រណ៍​​នៅ​ក្រុង​ដា​ណាំង​រាប់ពាន់នាក់​៕​ប្រែ​សម្រួល​៖​វាសនា​

​សមាជិក​ក្រុម​បាញ់ថ្នាំ​សម្លាប់​មេរោគ​ទៅ​ពី​កងទ័ព​វៀតណាម ត្រៀម​បាញ់ថ្នាំ​នៅ​ក្រុង​ដា​ណាំង កាលពី​ថ្ងៃ​៣​សីហា​

ទីតាំងផ្សាយពាណិជ្ជកម្ម