ឥណ្ឌូនេស៊ី ចាប់ផ្តើម​សាកល្បង​វ៉ាក់សាំង​កូវី​ដ​១៩​ដំណាក់កាល​ទី​៣

326
ចែករម្លែក

​ពួក​អ្នកវិទ្យាសាស្ត្រ​ឥណ្ឌូនេស៊ី គ្រោង​នឹង​ចាប់ផ្តើម​សាកល្បង​វ៉ាក់សាំង​កូវី​ដ​១៩​ដំណាក់កាល​ទី​៣​នៅ​ថ្ងៃ​អង្គារ​ទី​១១​សីហា នៅ​ទីតាំង​៦​ផ្សេង​គ្នា​នៅក្នុង​ទីក្រុង​បាន​ឌុ​ង​នៃ​ខេត្ត​ចា​វ៉ា​ខាងលិច​។​

​សាស្ត្រាចារ្យ គូ​ស្នាន​ឌី រុស​មី​ល នៅ​សាលា​ពេទ្យ​នៃ​សកល​វិទ្យាល័យ​Padjajaran ដែល​ជា​មេក្រុម​ដឹកនាំ​ការពិសោធន៍​នេះ បាន​និយាយថា ការពិសោធន៍​លើ​មនុស្ស​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​១១​សីហា តែ​ចំនួន​អ្នក​​ស្ម័គ្រចិត្ត​ចូលរួម​ការពិសោធន៍​នៅ​មិន​ទាន់​គ្រប់​ចំនួន​នៅ​ឡើយ គឹ​ទទួលបាន​ប្រមាណ​៨០០​នាក់ នៅពេល​ក្រុម​លោក​ត្រូវ​ការពិសោធ​លើ​មនុស្ស​១.៦២០​នាក់​។​

​ក្រុមហ៊ុន​ឱសថ​រដ្ឋ​ឥណ្ឌូនេស៊ី​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​ឱសថ​ចិន​Sinovac Biotech​ដើម្បី​ស្រាវជ្រាវ​ផលិត​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូរ៉ូណា​។​កន្លងមក​ក្រុមហ៊ុន​បាន​ធ្វើ​ការពិសោធន៍​ក្នង​បន្ទប់​។​ក្រុមហ៊ុន​​រំពឹងថា​នឹង​ផលិត​ចេញ​វ៉ាក់សាំង​២៥០​លាន​ដូស​ក្នុង​មួយឆ្នាំ​។​

​យោង​តាម​តួលេខ​ផ្លូវការ ឥណ្ឌូនេស៊ី​មាន​អ្នក​ឆ្លង​ជាង​១២១.០០០​នាក់ និង​៥.៥៩៣​នាក់​ស្លាប់​ដោយកូវី​ដ​១៩​គិត​ត្រឹម​ថ្ងៃ​សៅរ៍​ទី​៨​សីហា​៕​ប្រែ​សម្រួល​៖​វាសនា​

កន្លង​វ៉ាក់សាំង​របស់​Sinovac Biotech​សាកល្បង​តែ​ក្នុង​បន្ទប់ពិសោធន៍​នៅឥណ្ឌូនេស៊ី

ទីតាំងផ្សាយពាណិជ្ជកម្ម