រដ្ឋមន្ត្រី​សុខាភិបាល ក្រើនរំឭក​បុគ្គលិក​សុខាភិបាល និង ក្រុម​ពេទ្យ ឱ្យ​ការពារ​ខ្លួន​ពី​កូ​វីដ​-១៩ ពេល​បំពេញភារកិច្ច​

128
ចែករម្លែក

ដោយៈ មេសា/​ភ្នំពេញៈ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងសុខាភិបាល កាលពី​យប់​ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២០ លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ក្រើនរំឭក និង ផ្តាំផ្ញើ​ដល់​បុគ្គលិក មន្ត្រី​សុខាភិបាល និង ក្រុមគ្រូពេទ្យ​ទាំងអស់ នៅ​ទូទាំងប្រទេស ឱ្យ​បន្ត​កិច្ចសហការ​គ្នា​ឲ្យ​កាន់តែ​ល្អប្រសើរ ជាពិសេស​ត្រូវយក​ចិត្ត​ទុកដាក់​ខ្ពស់បំផុត​ក្នុងការ​បង្ការ​នូវ​ការចម្លង វីរុស​កូ​វីដ​-១៩ គ្រប់ពេលវេលា ដោយ​មិនត្រូវ​ធ្វេសប្រហែស​ជាដាច់ខាត ជាពិសេស​ក្នុងពេល​បំពេញការងារ​ផ្តល់​សេវា​បម្រើប្រជាជន ក៏ដូចជា​អ្នក​ដែល​កំពុង​បម្រើសេវា​ជូន​ប្រជាជន​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅតាម​មន្ទីរពិសោធន៍ និង នៅពេល​យក​វត្ថុ​សំណាក​ធ្វើ​វិភាគ ព្រមទាំង​នៅតាម​សហគមន៍​នានា ផង ។​

រដ្ឋមន្ត្រី ម៉ម ប៊ុនហេង អរគុណ និង ក្រើនរំឭក​ដល់​មន្ត្រី បុគ្គលិក​សុខាភិបាល ក្រុមគ្រូពេទ្យ នៅតាម​មន្ទីរពេទ្យ មន្ទីរពិសោធន៍ និង មណ្ឌល​ច​ត្តា​ឡី​ស័ក ( រូបៈ ឯកសារ )


​ការ​ក្រើនរំឭក​របស់លោក រដ្ឋមន្ត្រី​បែបនេះ ព្រោះ​កន្លងមក ត្រូវបាន​បណ្តាញ​ព័ត៌មាន​មួយចំនួន​ផ្សព្វផ្សាយ​ថា នៅ​បណ្តា​ប្រទេសមួយ​ចំនួន​លើ​សាកលលោក មានការ​ឆ្លង វីរុស​កូ​វីដ​-១៩ ពី​អ្នកជំងឺ ទៅ​ក្រុមគ្រូពេទ្យ និង បុគ្គលិក​សុខាភិបាល មួយចំនួន​ហើយ ។​


​លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ សហ​ភា​តរៈ ជាម​ន្ត្រី បុគ្គលិក​សុខាភិបាល និង ក្រុមគ្រូពេទ្យ​ទាំងអស់​នៅ​ទូទាំងប្រទេស ដែល​កំពុង​បម្រើសេវា​សុខភាព​ជូន​អ្នកជំងឺ​កូ​វីដ​-១៩ និង នៅ​តា​មន្ទីរពេទ្យ មន្ទីរពិសោធន៍ និង នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ជាដើម ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុង​ការផ្តល់សេវា​ប្រកបដោយ​សីល​ធ៌​ម វិជ្ជាជីវៈ​ពេទ្យ​កម្រិត​ខ្ពស់ ។


​ជាមួយគ្នានេះ​លោក​រដ្ឋមន្ត្រី ម៉ម ប៊ុន ហេង ក៏បាន​កោតសរសើរ ដល់​មន្ត្រី និង បុគ្គលិក​សុខាភិបាល​ទាំងអស់​នៅ​ទូទាំងប្រទេស ដែល​បាន​ប្រុងប្រយ័ត្ន​ការពារ​ខ្លួន​ខ្ពស់ មិនឱ្យ​មានការ​ចម្លង វីរុស​កូ​វីដ​-១៩ មក​មន្ត្រី បុគ្គលិក​សុខាភិបាល និង ក្រុមគ្រូពេទ្យ ក្នុងពេល​បំពេញភារកិច្ច​ដ៏​វិសេស​ថ្លៃថ្លា​ជូន​ប្រជាជន​នាពេល​កន្លងមក ។​


​លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បាន​បន្ថែមថា ថ្វីដ្បិតតែ​បច្ចុប្បន្ន ករណី​ឆ្លង​វីរុស​កូ​វីដ​-១៩ ថ្មី នៅ កម្ពុជា សុទ្ធតែជា​ករណី​នាំចូល​ពី​ក្រៅប្រទេស​ក៏ដោយ ក៏​បុគ្គលិក មន្ត្រី​សុខាភិបាល និង​ក្រុមគ្រូពេទ្យ​ទាំងអស់ ព្រមទាំង​ប្រជាជន កម្ពុជា ទូទៅ ត្រូវតែ​ប្រុង​ប្រ​យ​ត្ន័​ដោយ​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី ធានាថា បុគ្គល​មិនមាន​ការចម្លង​វីរុស​កូ​វីដ​-១៩ មិនមាន​ការចម្លង​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ទៀត និង​មិនមាន​ការចម្លង​ចូលក្នុង​សហគមន៍ ព្រោះថា ហានិភ័យ នៃ ការចម្លង​ចូលមក​កម្ពុជា នៅតែមាន ដោយសារ​ការ​រាតត្បាត នៃ វីរុស​ដ៏​កាច​សាហាវ​នេះ​នៅក្នុង​បណ្តា​ប្រទេស​លើ​ពិភពលោក និង​ប្រទេសជិតខាង​របស់ កម្ពុជា ពុំទាន់​ថមថយ​នៅឡើយ ហើយ​ការ​ចល័ត​ធ្វើដំណើរ​របស់​ប្រជាជន​ក្នុង​ពិភពលោក ក៏​ចាប់ផ្តើម​មានការ​កើនឡើង​វិញ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ខណៈ ពុំទាន់​មាន​វ៉ាក់សាំង ឬ ឱសថ សម្រាប់​ព្យាបាល​ជំងឺ​ដ៏​សាហាវ​មួយ​នេះ​នៅឡើយ ៕ kh

ទីតាំងផ្សាយពាណិជ្ជកម្ម