​យុវជន​កម្ពុជា​មានឱកាស​បង្ហាញ​ស្នាដៃ​នៅ​ឆាក​អន្តរជាតិ​ក្នុងការ​ផ្តល់​ដំណោះស្រាយ​វិបត្តិ​កូ​វីដ​១៩

523
ចែករម្លែក

​ដោយ​:​ពៅ​និមល​/​ភ្នំពេញ​:​ដោយមាន​កិច្ច​គាំទ្រ​ពី​ស្ថាន​ប័ន​និង​ក្រសួង​ពាក់ព័ន្ធ​សកល​វិទ្យាល័យ​បាត់ដំបង បាន​សហការ​ជាមួយ​ក្រុមហ៊ុន​អា​លី​បា​បា​រៀបចំ​កម្មវិធី​ប្រកួតប្រជែង​ទេពកោសល្យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​សាកល​អា​លី​បា​បា​ឆ្នាំ​២០២០ (The Alibaba Global E-commerce Talent – GET) ។​ដើម្បី​បង្កើត​ដំណោះស្រាយ​ឌីជីថល​សម្រាប់​អាជីវកម្ម​បុគ្គល​និង​ស្ថាប័ន​ដែល​រង​ផលប៉ះពាល​ដោយ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​


​មានប្រសាសន៍ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​ព្រឹត្តិការណ៍​ប្រកួតប្រជែង​ទេពកោសល្យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​សកល អា​លី​បា​បា​២០២០ កាលពី​ព្រឹក​ថ្ងៃទី​៨ ខែសីហា​កន្លងទៅ លោកស្រី សៀង ឯម​ទទឹម​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​បាត់ដំបង​បានឱ្យដឹងថាៈ​នេះ​ជា​លើកដំបូង​ហើយ​ដែល​កម្ពុជា​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​។​ខណៈដែល​បច្ចុប្បន្ន​កម្ពុ​ជា​បាន​ឈានដល់​ដំណាក់កាល​ជ្រើសរើស​បេក្ខជន​ឆ្នើម​ពី​វគ្គ​ពាក់កណ្តាល​ផ្ដាច់​ព្រ័​ត្ត​ដើម្បី​បន្ត​វគ្គ​ផ្តាច់​ព្រ័​ត្ត​សម្រាប់​ថ្នាក់ជាតិ​នៅ​ថ្ងៃទី​១៤​ខែសីហា​ខាងមុខ​។

លោកស្រី​បាន​បន្តថាៈ​គោលបំណង​កម្មវិធី​នេះ​គឺ​រក​ដំណោះស្រាយ​បែប​ឌីជីថល​សម្រាប់​អាជីវកម្ម​បុគ្គល និង​ស្ថាប័ន​ដែល​រង​ការប៉ះពាល់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ដែល​ធ្វើឡើង​នៅតាម​១៥​ប្រទេស​ផ្សេងៗ​គ្នា​។​រួមមាន​៖​ប្រទេស​មកពី​ទ្វីបអាហ្វ្រិក​,​ចិន​,​កម្ពុជា​,​កូ​ឡុំ​ប៊ី​,​បារាំង​,​ឥណ្ឌូនេស៊ី​,​ម៉ាឡេស៊ី​,​ម៉ិ​ក​ស៊ិ​ក​,​ហ្វីលីពីន​,​រុស្សី​,​ស៊ែ​ប៊ី​,​កូរ៉េខាងត្បូង​,​ថៃ​,​អ៊ូ​ស​បេ​គី​ស្ថាន​,​កា​ហ្សា​ក់​ស្ថាន​,​។​ដែលមាន​ការចាប់អារម្មណ៍​និង​ចូលរួម​ពី​ក្រុមនិស្សិត យុវជន និង​សហគ្រិន​វ័យក្មេង​ជាច្រើន​ក្រុម​។

​លោកស្រី​លើកឡើងថា សម្រាប់​កម្មវិធី​ប្រកួតប្រជែង​នេះ ភាគច្រើន​ទាក់ទង​ជំនាញ​ផ្នែក​អេឡិចត្រូនិក បច្ចេកវិទ្យា​និង​ប្រព័ន្ធ​វិទ្យាសាស្ត្រ​និង​កាលានុវត្តភាព​ក៏ដូចជា​ផ្នែក​ការធ្វើ​ជំនួញ​ទំនិញ​និង​ផ្នែក​ទេសចរណ៍​ពីព្រោះ​គុណវិបត្តិ​បច្ចុប្បន្ន​គឺ​ប៉ះពាល​គ្រប់ផ្នែក​និង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់​សម្រាប់​នៅ​ពិភពលោក និង​កម្ពុជា​ផងដែរ​។
​លោក​បណ្ឌិត សាន វ​ឌ្ឍ​នា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​លោក បួន សារៈ​មុនី រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បានចាត់ទុក​ថា​តាមរយៈ​កម្មវិធី​នេះ​យុវជន​នឹង​ទទួលបាន​បទពិសោធន៍​និង​បង្ហាញ​ពី​សមត្ថភាព​។​ដើម្បី​តំណាងឱ្យ​ប្រទេស​ទៅ​ចូលរួម​ប្រកួតប្រជែង​នៅលើ​ឆាក​អន្តរជាតិ​។​

​ជាងនេះទៀត​យុវជន​នឹង​ក្លាយជា​បញ្ច​វ័​ន្ត​ដែលមាន​មុខមាត់​នៅលើ​ពិភពលោក​ដែល​រក​ដំណោះស្រាយ​ជាមួយនិង​បញ្ហា​របស់​ប្រជាជន​ទាំងអស់​ទូទាំង​ពិភពលោក​ទៅលើ​ផ្នែក​ទំនិញ ទំនាក់ទំនង ចំណេះដឹង ជាពិសេស​ការផ្សព្វផ្សាយ​ការផ្លាស់ប្តូរ​នៃ​បច្ចេកវិទ្យា​ឌីជីថល​របស់​អង្គភាព​និ​មួយៗ​រាប់បញ្ចូល​ទាំង​ឧស្សាហកម្ម​និង​សង្គម​។​
​សូមបញ្ជាក់ថា​សម្រាប់រ​ង្វាន់​ការប្រកួតប្រជែង​ថ្នាក់​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍​ប្រកួតប្រជែង​ទេពកោសល្យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​សកល អា​លី​បា​បា​២០២០​។​ចំពោះ​បេក្ខជន​ចំណាត់ថ្នាក់​លេខ​១​នឹង​ទទួលបាន ១៤.០០០​ដុល្លារ​នៃ​មូលនិធិ​អាជីវកម្ម​,​ដំណើរ​ស្វែងរក​របកគំហើញ​សេដ្ឋកិច្ច​ឌីជីថល​នៅ​ទីស្នាក់ការ​កណ្តាល​ក្រុមហ៊ុន អា​លី​បា​បា នៅ​ទីក្រុង​ហាំង​ចូ​វ ប្រទេស​ចិន​។​

​ចុះឈ្មោះ​ចូលរៀន​ជាមួយ​ធនាគារ Alibaba GET Talent ដែលមាន​ទំនាក់ទំនង​ជាមួយ​គ្រូបង្រៀន វិនិយោគិន​និយោជក​ប្រកបដោយ​សក្តានុពល​និង​ឱកាស​អាជីវកម្ម​។​ដោយឡែក​ចំពោះ​ចំណាត់ថ្នាក់​លេខ​២​ទទួលបាន​៧.០០០​ដុល្លារ​នៃ​មូលនិធិ​អាជីវកម្ម ចុះឈ្មោះ​ចូលរៀន​ជាមួយ​ធនាគារ Alibaba GET Talent៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម