​ស្ត្រី​ម្នាក់​ត្រូវ​រថភ្លើង​បុក​និង​កិន​ស្លាប់​នៅ​ស្រុក​ព្រៃនប់​

152
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​ប្រាប់ថា ស្ត្រី មាន​សតិ​មិនល្អ​ម្នាក់​នាង​បាន​ស្លាប់​ដោយ រថភ្លើង​បើក​បុក​និង​កិន​នៅ​ម៉ោង​ជិត​៤​ល្ងាច​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០២០​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ក្នុងភូមិ​អូរ​ត្រជាក់ចិត្ត ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។

​ប្រភព​ដដែល​បាន​ប្រាប់ថា ជ​រងគ្រោះ​ឈ្មោះ អ៊ុង​សុខ​ភេទ​ស្រី​អាយុ​ជាង​៤០​ឆ្នាំ​ជា​មនុស្ស​មាន​សតិ​មិនល្អ អង្គុយ​លើផ្លូវ​រថភ្លើង រួច​ត្រូវ​រថភ្លើង​បើក​បុក និង​កិន​បណ្ដាល​ឱ្យដាច់​សាកសព​ជាច្រើន​កំណាត់​។​បច្ចុប្បន្ន សាកសព​ត្រូវបាន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម