ទស្សនជនខកចិត្ត ដែលតារាហុងកុង កេន តុង លែងសង្ហាដូចមុន

439
ចែករម្លែក

តារាសម្តែងហុងកុងលោក កេន តុង បានឆក់យកបេះដូងមនុស្សជាច្រើននៅពេលដែលគាត់នៅជាព្រះអង្គម្ចាស់មួយក្នុងចំណោមកំពូលខ្លាទាំង ៥ របស់ទូរទស្សន៍ TVB កាលពីទសវត្សរ៍ឆ្នាំ ៨០។ អ្នកផ្សេងទៀតអមជាមួយគាត់ដែរនោះគឺលោកម៉ៃឃើល មុយ លោកហ្វេលិក វ៉ង់ លោកអ៊ែនឌី ឡាវ និងលោក តូនី លឿនឈុយវ៉ៃ។

ហើយខណៈពេលដែលខ្លាដទៃទៀតនៅតែរក្សារូបរាងស្លីមរបស់ពួកគេបាននៅពេលពួកគេចម្រើនវ័យ លោកកេនតុងហាក់មិនអាចជាប់តេស្តឆ្លងកាត់ពេលវេលាបានទេ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយហុងកុង នៅពេលដែលបុរសវ័យ ៦១ ឆ្នាំរូបនេះបានបង្ហោះវីដេអូនៅលើគណនី TikTok របស់គាត់ អ្នកគាំទ្រមានការខកចិត្តដែលគាត់មិនបានរក្សារូបរាងគួរឱ្យស្រឡាញ់របស់គាត់នៅទសវត្សរ៍ ៨០។ នៅក្នុងវីដេអូឃ្លីប លោកកេនតុងមានក្បាលត្រងោលនិងរាងធាត់មូល។

តាមសេចក្តីរាយការណ៍ អ្នកគាំទ្របានចោទសួរថាតើអ្នកដែលនៅក្នុងវីដេអូនោះពិតជាតារាសម្តែងខ្លួនឯងមែនឬយ៉ាងណា ព្រោះបុរសក្នុងវីដេអូមើលទៅធាត់និងចាស់ខ្លាំង៕ ដោយ៖ កញ្ញាដាលីស

តារាហុងកុង កេន តុង ធាត់ខ្លាំងមើលលែងស្គាល់

ទីតាំងផ្សាយពាណិជ្ជកម្ម