អ្នកជួញដូ​រគ្រឿង ជនជាតិ​សិង្ហ​បុរី ត្រូវបាន​កាត់ទោស​ប្រហារជីវិត​នៅ​វៀតណាម​

228
ចែករម្លែក

​អ្នកជួញដូរ​គ្រឿងញៀន ជនជាតិ​សិង្ហ​បុរី ឈ្មោះ​ជឺ វេ ហុន​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​នៅ​តុលាការ​ប្រជាជន​នៅ​ទីក្រុង​តៃនិញ​កាលពី​ថ្ងៃ​សុក្រ​ទី​៧​សីហា​ពីបទ​ជួញដូរ​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​១០​គីឡូក្រាម​។​

​តុលាការ​នេះ​បាន​រកឃើញ​ជឺ វេ ហុន​អាយុ ៤០ ឆ្នាំនេះ ដែល​រស់នៅ​ទីក្រុង​ហូជីមិញ មាន​ពិរុទ្ធ​ពី​បទ​ដឹកជញ្ជូន​ខុស​ច្បាប់​នូវ​សារធាតុ​ហាមឃាត់​” ។​

​តាម​ការចោទប្រកាន់​នេះ កងកម្លាំង​ពិសេស​ប្រឆាំង​គ្រឿងញៀន​ដែល​សហការ​ជាមួយ​កងកម្លាំង​ការពារ​ព្រំដែន​នៃ​ខេត្ត​តៃនិញ កាលពី​ថ្ងៃទី​២៩​ខែ​មិថុនា​ឆ្នាំ​២០១៩ បាន​ចាប់​ឃាត់​និង​ឆែកឆេរ​​រថយន្ត​មួយ​ដែល​បើក​ដោយ​អ្នកបើក​ម្នាក់​ឈ្មោះ​ដឿង ហ៊ុង​តាំ​អាយុ​២៧​ឆ្នាំ ។ ជឺ វេ ហុន​បាន​ស្ថិត​នៅក្នុង​រថយន្ត​នោះ​។​

​បន្ទាប់ពី​ឆែកឆេរ ជឺ វេ ហុន​បាន​ទទួលស្គាល់​ម្សៅ​ពណ៌​ស​ដ៏​ច្រើន​នៅក្នុង​រថយន្ត​នោះ​គឺជា​គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន​។​

​ប៉ូលិស​បាន​និយាយថា ចំនួន​គ្រឿងញៀន​មេតំ​ហ្វតា​មីនស​រុប​ដែល​ត្រូវបា​ន​ចាប់​បាន​គឺ​មាន​ចំនួន​៩.៩៥​គីឡូក្រាម​៕

រូបជឺ វេ ហុន ត្រូវបាន​នាំ​ខ្លួន​មក​តុលាការ​ប្រជាជន​ក្រុង​តៃនិញ​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​៧​ខែ​សីហា​ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម