​វី​តា​ល់​និង​មី​ជាតិ​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺគ្រុនឈាម​និង​ចែក​អំណោយ​ដល់​ពលរដ្ឋ​នៅ​កំពង់ស្ពឺ

81
ចែករម្លែក

ដោយៈ​សុផល​/​កំពង់ស្ពឺៈ​ក្រុមហ៊ុន ទឹក​ពិសា​វី​តា​ល់ និង​មី​ជាតិ បាន ចូលរួម​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត កំពង់ស្ពឺ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺគ្រុនឈាម​និង​គ្រុន​ឈី​កដោយ​ចូលរួម​អប់រំ​និង​ដាក់​ថ្នាំ​អាល់​បែ​ត ក្នុង ពាងទឹក ប្រជាពលរដ្ឋ ក្នុង ឃុំ ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​៧​ខែសីហា ឆ្នាំ​២០២០​។​ក្នុង​កម្មវិធី​នេះ​វី​តា​ល់​និង​មី​ជាតិ​ក៏បាន​ចែក​អំណោយ​សប្បុរសធម៌​ជូន​ប្រជាពលរដ្ឋ​ចំនួន​១០០​គ្រួសារ​ផងដែរ​។​ដោយ​មួយ​គ្រួសារ​ទទួលបាន​មុង​១​វី​តា​ល់​១​កេស​មី​ជាតិ​១​កេស​ត្រីខ​១​យួរ​និង​ថវិកា​៤​ម៉ឺន​រៀល​។​


​លោក​តិច មិញ ប្រធាន​គ្រប់គ្រង ប្រតិបត្តិការ ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់​និង​មី​ជាតិ​បាន​មានប្រសាសន៍ថា «​យើង ចូលរួម ទប់ ស្កាត់​ការរីក​រាល់ នៃ​ជំងឺគ្រុនឈាម និង​គ្រុន​ឈី​ក ជាមួយ មន្ទីរ​សុខាភិបាល​ខេត្ត កំពង់ស្ពឺ ដោយ យើង បាន មើលឃើញថា រដូវ​ភ្លៀវ​បាន ឈាន ចូល មកដល់ ដែល​រដូវ​នេះ ជា​រដូវ​មាន ហានិភ័យ នៃ ការ​រី​រាលដាល់​នៃ​ជំងឺគ្រុនឈាម គ្រុន​ឈី​ក និង​ជំងឺ​ផ្សេងៗ​ដែល​បង្ករ​ដោយ​មូស​ខ្លា​។

​ទន្ទឹមនឹង ការការពារ​ខ្លូន ពី​កូ​វីដ ១៩ យើង ក៏ត្រូវ ការពារ​ខ្លូន ពី ជំងឺ​គ្រុន​ឈី​ក និង​គ្រុន ឈាម​ផងដែរ ពីព្រោះ​ជំងឺ​នេះ​អាច​កើតមាន​ឡើងលើ​មនុស្ស​គ្រប់​វ័យ​ហើយក៏​អាច​បណ្តាលឱ្យ​គ្រោះថ្នាក់​ដល់​ជីវិត​ផងដែរ​» ។​លោក​បន្តថា «​ការចូលរួម​ក្នុង ថ្ងៃនេះ គឺ បាន សបញ្ជាក់​ជាថ្មី​ម្តងទៀត អំពី​ការ ចូលរួម ក្នុង សកម្មភាព សង្គម​យ៉ាងសកម្ម របស់​វី​តា​ល់ និង​មី​ជាតិ ពិសេស ក្នុង វិស័យ សុខាភិបាល​»​។​

​ការចូលរួម​ជាមួយ​វិស័យ​សុខាភិបាល​នេះ​មិនមែនជា​លើក​ទី​១​របស់​វី​តា​ល់​និង​មី​ជាតិ​ទេ​ដោយ​កន្លងមក​ក្រុមហ៊ុន​ទាំងពីរ​ក៏បាន​ជួយ​ដល់​មន្ទីរ​ពេ​ទ្រ​គន្ធបុប្ផា​ហើយ​ថ្មីៗ​នេះ​បាន​ឧបត្ថម្ភ​អង្ករ​១០​តោន​ទៅកាន់​មន្ទីរ​ពេ​ទ្រ​កុមារ​អង្គរ​ខេត្តសៀមរាប​និង​ចូលរួម​ជាមួយ​គ្រូ​ពេ​ទ្រ​ស្ម័គ្រចិត្ត​ពិនិត្យ​និង​ព្យាបាល​សុខភាព​ដោយ​ឥតគិតថ្លៃ ដល់​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ប្រមាណ​៣០០ គ្រួសារ​នៅ​សាលា​ដូង​នៅ​គីរីរម្យ​ផងដែរ​។​

​លោកស្រី​ឡុង បូ​ណា​រ៉េត អភិបាលរង នៃ​គណៈ​អភិបាល ខេត្ត កំពង់ស្ពឺ បាន ស្ងើចសរសើរ ដ៏​ក្រុមហ៊ុន វី​តា​ល់ និង​មី​ជាតិ ដែល បាន ចែក អំណោយ សប្បុរសធម៌​ដល់​ប្រជាពលរដ្ឋ ទាំង ១០០​គ្រួសារ និង​ចូលរួម ទប់ស្កាត់ ការរីក​រាលដាល់ ជំងឺគ្រុនឈាម​ក្នុង​ខេត្ត​។​លោកស្រី​ក៏បាន​អំពាវនាវ​ប្រជាពលរដ្ឋ ឱ្យ​ការពារ​ខ្លូន កុំ​ឲ្យ មូស​ខ្លាខាំ និង រួមគ្នា បំបាត់ ប្រភព​មូស​ខ្លា​និង​មូស​ខ្លា​តាមរយៈ​ការដាក់​ថ្នាំ​អាល់​បែ​ត ក្នុង ពាងទឹក និង​កំចាត់ ប្រភពទឹក ដក់ នៅ ជុំវិញ​ផ្ទះ​ជាដើម​។​

​គួរបញ្ជាក់​ផងដែរ​ថា វី​តា​ល់ ជា​ក្រុមហ៊ុន​របស់​ខ្មែរ ដែល​បាន​ដំណើរ​កាល​អស់​រយៈពេល​១០​ឆ្នាំ​មកហើយ និង បាន ទទួល ការ គាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់ ប្រជាជន កម្ពុជា​។​តាមរយៈ​មូល និ​ធិ ២៥​រៀល កន្លងមក វី​តា​ល់ តែង​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចការ សង្គម នានា​ដោយ​ផ្តោតលើ​វិស័យ​៤​ធំៗ រួមមាន ១. វប្បធម៌ និង​សាសនា ២. កីឡា និង​សុខភាព ៣.​បរិស្ថាន និង ៤.​អប់រំ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម