ចំនួន​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​នៅ​អាមេរិក​ឡាទីន​កើនឡើង​ដល់​កម្រិត​ខ្ពស់​ជាង​គេ​នៅលើ​ពិភពលោក​

147
ចែករម្លែក

​អាមេរិក​ឡាទីន​និង​តំបន់​កា​រ៉ា​អ៊ី​ប​បាន​វ៉ា​ដាច់​ទ្វីប​អឺរ៉ុប​កាលពី​ថ្ងៃ​សុក្រ​ទី​០៧​ខែសីហា​ដោយ​នាំ​ឱ្យ​តំបន់​នេះ​ក្លាយជា​តំបន់​រងគ្រោះ​បំផុត​ដោយ​ជំងឺ​កូវី​ដ​១៩ ខណៈ​ដែល​ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​​ករណី​ឆ្លង​វីរុស​ចំនួន​ជាង ២ លាន​នាក់​។​

​តំបន់​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​នេះ បាន​រាយការណ៍​អ្នកស្លាប់​ចំនួន ២១៣.១២០ នាក់ គឺ​ច្រើន​ជាង​អឺរ៉ុប​៤៦០​នាក់​។ នេះ​បើ​យោង​តាម​តួ​លេខា​ផ្លូវការ​ដែល​ចេញ​ផ្សាយ​ដោយ​​សារព័ត៌មាន​AFP ។​

​នៅ​ទូទាំង​ពិភពលោក មាន​ករណី​ឆ្លង​ជាង​១៩​លាន​នាក់​ហើយ​មនុស្ស​ស្លាប់​ជាង​៧១៥.០០០ នាក់​បាន​ស្លាប់​ដោយសារ​វីរុស​ដែល​ត្រូវបាន​រាយការណ៍​ជា​លើកដំបូង​នៅ​ប្រទេស​ចិន​កាលពី​ចុងឆ្នាំ​មុន​។​

​វីរុស​នេះ​បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ម្តងទៀត​នៅក្នុង​តំបន់​ដែល​វា​ហាក់ដូចជា​ត្រូវបាន​គេ​អាច​ទប់ស្កាត់បាន ប៉ុន្តែ​វា​បាន​ឆ្លង​រាលដាល​ឥត​ឈប់​ឈរ​នៅ​ទូ​ទាំង​ទឹកដី​ជាច្រើន​នៅ​ប្រទេស​ឥណ្ឌា​និង​អាហ្វ្រិក​។​

​ករណី​ឆ្លង​នៅ​ឥណ្ឌា​បាន​កើនឡើង​ទ្វេ​ដង​ក្នុង​រយៈពេល​បី​សប្តាហ៍ ដោយ​កើនឡើង​ដល់​ជាង​២ លាន​នាក់​កាលពី​ថ្ងៃ​សុក្រ​បន្ទាប់ពី​មាន​ការកើនឡើង​ករណី​ឆ្លង​ថ្មី ជា​រៀងរាល់ថ្ងៃ​ជាង​៦០.០០០ នាក់​។

​ឥណ្ឌា​បាន​ក្លាយជា​ប្រទេស​ទី​៣​ដែល​មាន​ករណី​ឆ្លង​ច្រើន បន្ទាប់​ពី​សហរដ្ឋ​អាម៉េរិក​និង​ប្រេ​ស៊ីល ដោយ​មាន​ករណី​ឆ្លង​ជាង ២ លាន​នាក់​។ តួលេខ​ផ្លូវការ​បាន​បង្ហាញថា ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​​បំផុត​ទី​២ លើ​ពិភពលោក ក៏​មាន​អ្នកស្លាប់​ចំនួន ៤១.៥០០ នាក់​ផង​ដែរ​៕​ប្រែ​សម្រួល​៖​សុខា​/sn

​កម្មករ​សែង​មឈូស​នៃ​អ្នកស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩​នៅ​កន្លែង​បញ្ចុះសព​មួយកន្លែង​នៅក្រៅ​ទីក្រុង​Lima ប្រទេស​ប៉េ​រូ​

ទីតាំងផ្សាយពាណិជ្ជកម្ម