​បើក​ម៉ូតូ​មិន​ប្រយ័ត្ន ទៅបុក​ពីក្រោយ​កុងតឺន័រ កំពុង​ឈប់ របួសធ្ងន់

89
ចែករម្លែក

ដោយ​៖​វ៉ៃ​កូ​/​ស្វាយរៀង​៖​បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ដោយសារ​បើក​ម៉ូតូ​មិន​ប្រយ័ត្ន​ក៏បាន​ទៅបុក​ពីក្រោយ រថយន្ត​កុងតឺន័រ ដែល​កំពុង​ឈប់ ជា​ជួរ បណ្តាលឱ្យ​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង ៨​និង​៣០​នាទី យប់​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០ នៅ​ចន្លោះ​គឺ​ទ្បូ​ម៉ែត្រ​លេខ ១៦៦-១៦៧ ស្ថិតនៅ​ក្នុងភូមិ បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច បានឱ្យដឹងថាៈ ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ ១២៥ ពណ៌​ខ្មៅ ស្លាក​លេខ 1B 5963 បើកបរ​ដោយ​បុរស​ម្នាក់ ឈ្មោះ រស់ អូន អាយុ​៤៩​ឆ្នាំ មុខរបរ ជាងភ្លើង មាន​លំនៅ នៅ​ភូមិ​ខ្យា ឃុំ​ខ្យា ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ក្នុងទិសដៅ​ពី​ខាងលិច ទៅខាង​កើត មកដល់​ចំណុចកើតហេតុ ខាងលើ ក៍បាន​បុក​ពីក្រោយ​រថយន្ត​កុងតឺន័រ ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ 51D101-75 បើកបរ​ដោយ​ឈ្មោះ អេង សុខ​លីន ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ អ្នកបើកបរ មាន​លំនៅ នៅ​ភូមិ​ក្រសាំង​ពុល ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម (​បុក​ពី​ខាងក្រោយ​រថយន្ត​កំពុង​ឈប់​ជា​ជួរ​) បណ្តាលអោយ​រងរបួស​ធ្ងន់​។ បច្ចុប្បន្ន អ្នករងរបួស ត្រូវបាន​សំរាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ពន្លឺ​បូព៌ា ស្ថិតនៅ​ភូមិ​តា​បឹ​ប សង្កាត់​បាវិត ក្រុង​បាវិត​។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា មូលហេតុ អ្នកបើកបរ​ម៉ូតូ បើកបរ​ក្នុង​ល្បឿន​លឿន​។ រីឯ​វត្ថុតាង​ទាំងពីរ​គ្រឿង ត្រូវបាន​សមត្ថកិច្ច យកមក​រក្សាទុក នៅ​អធិការដ្ឋាន នគរបាល​ក្រុង​បាវិត ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម